ព្រះត្រៃបិដក ភាគ ១៧
ពួកសត្វជាឱបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន ដោយហេតុនេះ។ ថ្វាយព្រះពររាជញ្ញៈ ចុះបរិយាយ ដែលនាំឲ្យមហាបពិត្រ មានសេចក្តីយល់ឃើញយ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឱបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន ដោយហេតុនេះ ដូច្នេះ តើនៅមានឬទេ។ បពិត្រព្រះកស្សបដ៏ចំរើន បរិយាយ ដែលនាំឲ្យខ្ញុំ មានសេចក្តីយល់ឃើញយ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឱបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន ដោយហេតុនេះ នៅមាន។ ថ្វាយព្រះពររាជញ្ញៈ បរិយាយនោះ ដូចម្តេច។ បពិត្រព្រះកស្សបដ៏ចំរើន ព្រោះមិត្រអាមាត្យ និងញាតិសាលោហិត របស់ខ្ញុំក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ គ្មានអភិជ្ឈា គ្មានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ លុះសម័យខាងក្រោយមក ពួកមិត្រអាមាត្យទាំងនោះ មានអាពាធ ដល់នូវសេចក្តីទុក្ខ ឈឺចាប់ជាទម្ងន់ កាលដែលខ្ញុំដឹងថា ឥឡូវនេះ ពួកមិត្តអាមាត្យទាំងនេះ មុខជានឹងមិនស្បើយ ចាកអាពាធនេះទេ ខ្ញុំក៏
ID: 636816316861715992
ទៅកាន់ទំព័រ៖