ព្រះត្រៃបិដក ភាគ ១៧

ចូល​ទៅ​រក​ពួក​មិត្ត​អាមាត្យ​ទាំងនោះ​ ​ហើយ​និយាយ​ ​យ៉ាងនេះ​ថា​ ​នែអ្នក​ដ៏​ចំរើន​ ​មាន​សមណព្រាហ្មណ៍​ពួក​មួយ​ ​និយាយ​យ៉ាងនេះ​ ​យល់​យ៉ាងនេះ​ថា​ ​ពួក​ជន​ណា​ ​វៀរចាក​បាណាតិបាត​ ​វៀរចាក​អទិន្នាទាន​ ​វៀរចាក​កា​មេ​សុ​មិច្ឆាចារ​ ​វៀរចាក​មុសាវាទ​ ​វៀរចាក​បិ​សុ​ណា​វាចា​ ​វៀរចាក​ផរុសវាចា​ ​វៀរចាក​សម្ផ​ប្ប​លា​បៈ​ ​មិន​មាន​អភិជ្ឈា​ ​មិន​មានចិត្ត​ព្យាបាទ​ ​ជា​សម្មាទិដ្ឋិ​ ​ពួក​ជន​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ទៅ​ ​តែង​ទៅ​កើត​ឯ​ឋាន​សុគតិ​សួគ៌​ទេវលោក​ ​(​ឥឡូវនេះ​)​ ​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​សុទ្ធតែ​ជា​អ្នក​វៀរចាក​បាណាតិបាត​ ​វៀរចាក​អទិន្នាទាន​ ​វៀរចាក​កា​មេ​សុ​មិច្ឆាចារ​ ​វៀរចាក​មុសាវាទ​ ​វៀរចាក​បិ​សុ​ណា​វាចា​ ​វៀរចាក​ផរុសវាចា​ ​វៀរចាក​សម្ផ​ប្ប​លា​បៈ​ ​មិន​មាន​អភិជ្ឈា​ ​មិន​មានចិត្ត​ព្យាបាទ​ ​ជា​សម្មាទិដ្ឋិ​ ​ហើយ​ ​បើជា​ពាក្យ​សមណព្រាហ្មណ៍​ដ៏​ចំរើន​ទាំងនោះ​ពិតមែន​ ​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ ​មុខ​ជា​នឹង​ទៅ​កើត​ឯ​ឋាន​សុគតិ​សួគ៌​ ​ទេវលោក​ពុំខាន​ ​ម្នាល​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​បើ​អ្នក​ទាំងឡាយ​ ​បែកធ្លាយ​រាងកាយ​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ ​ទៅ​កើត​ឯ​ឋាន​សុគតិ​សួគ៌​ទេវលោក​មែន​ ​អ្នក​ទាំងឡាយ​ ​គប្បី​មក​ប្រាប់​យើង​ផង​ថា
ថយ | ទំព័រទី ៣១៨ | បន្ទាប់
ID: 636816317093789266
ទៅកាន់ទំព័រ៖