ព្រះត្រៃបិដក ភាគ ១៧
ធ្វើមរណកាលកន្លងទៅយូរហើយ ជាសោតាបន្នបុគ្គល មានសភាវៈមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានសម្ពោធិ ជាទីប្រព្រឹត្តទៅ ក្នុងខាងមុខ ព្រោះអស់ទៅនៃសំយោជនៈ៣។ ពួកសកទាគាមិបុគ្គល ក៏មានក្នុងទីនុ៎ះដែរ ឯពួកសត្វក្រៅពីនេះ
(១) ជាអ្នកមានចំណែកបុណ្យ (ក៏មានច្រើនដែរ)។
[៤៥] បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម បានពោលនូវសេចក្តីនេះហើយ។ បពិត្រព្រះអង្គដ៏ចំរើន កាលដែលសនង្កុមារព្រហ្ម ពោលសេចក្តីនេះហើយ វេស្សវណមហារាជ កើតសេចក្តីត្រិះរិះក្នុងចិត្តយ៉ាងនេះថា អើហ្ន៎ អស្ចារ្យណាស់ អើហ្ន៎ ចំឡែកពេកណាស់ ព្រះសាស្តាដ៏ប្រសើរ មានសភាពយ៉ាងនេះ មុខជានឹងមានតទៅមិនខាន ការសំដែងនូវធម៌ដ៏ថ្លៃថ្លា មានសភាពយ៉ាងនេះ នឹងប្រាកដឡើង ការត្រាស់ដឹងនូវគុណវិសេសដ៏លើសលុប មានសភាពយ៉ាងនេះ ក៏នឹងប្រាកដឡើង។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ សនង្កុមារព្រហ្ម ដឹងសេចក្តីត្រិះរិះក្នុងចិត្ត របស់វេស្សវណមហារាជ ដោយចិត្ត (របស់ខ្លួន)ហើយ ទើបពោលពាក្យនេះ នឹងវេស្សវណមហារាជថា វេស្សវណមហារាជដ៏ចំរើន សំគាល់សេចក្តីនោះ ដូចម្តេច ព្រះសាស្តាដ៏ប្រសើរ មានសភាពយ៉ាងនេះ ក៏មាន
(១) សំដៅយក អនាគាមិបុគ្គល។
ID: 636816197685209486
ទៅកាន់ទំព័រ៖