ព្រះត្រៃបិដក ភាគ ១៧
មានសម្បុរ មានយស ដែលបានប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់នៃព្រះសុគត ហើយមកកើតក្នុងទេវលោកនេះ។ ពួកទេវតាទាំងនោះ រុងរឿងកន្លងនូវពួកទេវតាឯទៀត ដោយសម្បុរ ដោយយស និងអាយុ ពួកសាវ័ក របស់ព្រះសម្ពុទ្ធ ព្រះអង្គមានព្រះប្រាជ្ញាដូចផែនដី ជាសាវ័ក ដល់នូវសេចក្តីវិសេស ក្នុងទេវលោកនេះ។ លុះពួកទេវតាជាន់តាវត្តិង្ស ព្រមទាំងព្រះឥន្ទ្រ ឃើញហេតុនេះហើយ ទើបរីករាយ នមស្ការ ចំពោះព្រះតថាគតផង ចំពោះព្រះធម៌ ជាធម៌ដ៏ល្អផង។
[៥៦] បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម បានពោលនូវសេចក្តីនេះហើយ។ បពិត្រព្រះអង្គដ៏ចំរើន កាលសនង្កុមារព្រហ្ម ពោលនូវសេចក្តីនេះ ក៏មានសំឡេងប្រកបដោយអង្គ៨ គឺសំឡេងក្បោះក្បាយ១ ងាយយល់១ ទន់ពីរោះ១ គួរស្តាប់១ មូល១ មិនគ្រាវ១ ក្រអួន១ លាន់រំពង១។ បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម ញុំាងបរិសទ្យ
ID: 636816202645393192
ទៅកាន់ទំព័រ៖