ព្រះត្រៃបិដក ភាគ ១៧

នៅក្នុង​សន្តាន​ចិត្ត​របស់​អាត្មាអញ​ ​ទោះ​ឧទ្ធច្ចកុក្កុច្ចៈ​មិន​មាន​ ​នៅក្នុង​សន្តាន​ចិត្ត​នៃ​ខ្លួន​ ​ក៏​ដឹង​ច្បាស់​ថា​ ​ឧទ្ធច្ចកុក្កុច្ចៈ​មិន​មាននៅ​ក្នុង​សន្តាន​ចិត្ត​របស់​អាត្មាអញ​ ​ទោះ​ឧទ្ធច្ចកុក្កុច្ចៈ​ ​ដែល​មិនទាន់​កើតឡើង​ ​ហើយ​កើតឡើង​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​(​១​)​ផង​ ​ការ​លះបង់​នូវ​ឧទ្ធច្ចកុក្កុច្ចៈ​ដែល​កើតឡើង​ហើយ​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​(​២​)​ ​ផង​ ​ឧទ្ធច្ចកុក្កុច្ចៈ​ដែល​លះបង់​បាន​ហើយ​ ​មិនកើត​តទៅ​ត​ទៀត​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​(​៣​)​ផង​។​ ​ទោះ​វិចិកិច្ឆា​ ​មាននៅ​ក្នុង​សន្តាន​ចិត្ត​នៃ​ខ្លួន​ ​ក៏​ដឹង​ច្បាស់​ថា​ ​វិចិកិច្ឆា​មាននៅ​ក្នុង​សន្តាន​ចិត្ត​របស់​អាត្មាអញ​ ​ទោះ​វិចិកិច្ឆា​មិន​មាននៅ​ក្នុង​សន្តាន​ចិត្ត​នៃ​ខ្លួន​ ​ក៏​ដឹង​ច្បាស់​ថា​ ​វិចិកិច្ឆា​មិន​មាននៅ​ក្នុង​សន្តាន​ចិត្ត​របស់​អាត្មាអញ​ ​ទោះ​វិចិកិច្ឆា​មិនទាន់​កើតឡើង​ ​ហើយ​កើតឡើង​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​(​៤​)​ ​ផង​ ​កិរិយា​លះបង់​នូវ​វិចិកិច្ឆា​ដែល​កើតឡើង​ហើយ​ ​ដោយហេតុ​ណា​
​(​១​)​ ​អដ្ឋកថា​ថា​ ​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឥត​ឧបាយ​ប្រាជ្ញា​ ​ចំពោះ​ធម៌​ដែល​មិនមែន​ជា​គ្រឿង​រម្ងាប់ចិត្ត​ ​ជាហេតុ​នាំ​ឱ្យ​កើត​ឧទ្ធច្ចកុក្កុច្ចៈ​។​ ​(​២​)​ ​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​ប្រាជ្ញា​ ​ចំពោះ​ធម៌​ដែល​ជា​គ្រឿង​រម្ងាប់ចិត្ត​ ​ជាហេតុ​លះបង់​ ​នូវ​ឧទ្ធច្ចកុក្កុច្ចៈ​បាន​។​ ​មួយទៀត​ថា​ ​លះបង់​ដោយ​ធម៌៦ប្រការ​ ​គឺ​ភាវៈ​ជា​អ្នកចេះដឹង​ ​ឬ​ស្តាប់​ច្រើន១​ ​ភាវៈ​ជា​អ្នក​ឧស្សាហ៍​សាកសួរ១​ ​ភាវៈ​ជា​អ្នកចេះដឹង​ស្ទាត់​ក្នុង​វិន័យ១​ ​ភាវៈ​ជា​អ្នក​សេព​នូវ​បុគ្គល​ដែល​ចម្រើន១​ ​ភាវៈ​ជា​អ្នក​រាប់រក​កល្យាណមិត្ត១​ ​ភាវៈ​ជា​អ្នក​និយាយ​នូវ​ពាក្យ​ដែល​ជាទី​សប្បាយ១​។​ ​(​៣​)​ ​ឧទ្ធច្ចៈ​មិនកើត​តទៅទៀត​ ​ដោយសារ​អរហត្តមគ្គ​ ​ឯ​កុក្កុ​ច្ចៈ​មិនកើត​តទៅទៀត​ ​ដោយសារ​អនាគាមិមគ្គ​។​ ​(​៤​)​ ​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឥត​ឧបាយ​ប្រាជ្ញា​ ​ចំពោះ​ធម៌​ ​ដែល​ជាទី​តាំង​ ​នៃ​សេចក្តី​សង្ស័យ​ ​ជាហេតុ​នាំ​ឱ្យ​កើត​វិចិកិច្ឆា​។​
ថយ | ទំព័រទី ២៦៩ | បន្ទាប់
ID: 636816294387670550
ទៅកាន់ទំព័រ៖