ព្រះត្រៃបិដក ភាគ ១៧

ពួក​សត្វ​ជា​ឱប​បា​តិកៈ​មិន​មាន​ ​ផលវិបាក​របស់​កម្ម​ទាំងឡាយ​ ​ដែល​សត្វ​ធ្វើល្អ​ ​ធ្វើ​អាក្រក់​មិន​មាន​ ​ដោយហេតុនេះ​។​ ​ថ្វាយព្រះពរ​រា​ជញ្ញៈ​ ​ចុះ​បរិយាយ​ ​ដែល​នាំឲ្យ​មហា​បពិត្រ​ ​មាន​សេចក្តី​យល់ឃើញ​យ៉ាងនេះ​ថា​ ​លោក​ដទៃ​មិន​មាន​ ​ពួក​សត្វ​ជា​ឱប​បា​តិកៈ​មិន​មាន​ ​ផលវិបាក​របស់​កម្ម​ទាំងឡាយ​ ​ដែល​សត្វ​ធ្វើល្អ​ ​ធ្វើ​អាក្រក់​មិន​មាន​ ​ដោយហេតុនេះ​ ​ដូច្នេះ​ ​តើ​នៅ​មាន​ឬទេ​។​ ​បពិត្រ​ព្រះ​កស្សប​ដ៏​ចំរើន​ ​បរិយាយ​ ​ដែល​នាំឲ្យ​ខ្ញុំ​ ​មាន​សេចក្តី​យល់ឃើញ​យ៉ាងនេះ​ថា​ ​លោក​ដទៃ​មិន​មាន​ ​ពួក​សត្វ​ជា​ឱប​បា​តិកៈ​មិន​មាន​ ​ផលវិបាក​របស់​កម្ម​ទាំងឡាយ​ ​ដែល​សត្វ​ធ្វើល្អ​ ​ធ្វើ​អាក្រក់​មិន​មាន​ ​ដោយហេតុនេះ​ ​នៅ​មាន​។​ ​ថ្វាយព្រះពរ​រា​ជញ្ញៈ​ ​បរិយាយ​នោះ​ ​ដូចម្តេច​។​ ​បពិត្រ​ព្រះ​កស្សប​ដ៏​ចំរើន​ ​ព្រោះ​មិត្រ​អាមាត្យ​ ​និង​ញាតិសាលោហិត​ ​របស់ខ្ញុំ​ក្នុង​លោក​នេះ​ ​ជា​អ្នក​វៀរចាក​បាណាតិបាត​ ​វៀរចាក​អទិន្នាទាន​ ​វៀរចាក​កា​មេ​សុ​មិច្ឆាចារ​ ​វៀរចាក​មុសាវាទ​ ​វៀរចាក​បិ​សុ​ណា​វាចា​ ​វៀរចាក​ផរុសវាចា​ ​វៀរចាក​សម្ផ​ប្ប​លា​បៈ​ ​គ្មាន​អភិជ្ឈា​ ​គ្មានចិត្ត​ព្យាបាទ​ ​ជា​សម្មាទិដ្ឋិ​ ​លុះ​សម័យ​ខាងក្រោយ​មក​ ​ពួក​មិត្រ​អាមាត្យ​ទាំងនោះ​ ​មាន​អាពាធ​ ​ដល់​នូវ​សេចក្តី​ទុក្ខ​ ​ឈឺចាប់​ជា​ទម្ងន់​ ​កាលដែល​ខ្ញុំ​ដឹង​ថា​ ​ឥឡូវនេះ​ ​ពួក​មិត្ត​អាមាត្យ​ទាំងនេះ​ ​មុខ​ជា​នឹង​មិន​ស្បើយ​ ​ចាក​អាពាធ​នេះ​ទេ​ ​ខ្ញុំ​ក៏
ថយ | ទំព័រទី ៣១៧ | បន្ទាប់
ID: 636816316861715992
ទៅកាន់ទំព័រ៖