ព្រះត្រៃបិដក ភាគ ១៨
ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ចូលបឋមជ្ឈាន ដែលប្រកបដោយវិតក្ក វិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ ជាអារម្មណ៍ ភិក្ខុនោះ លុះរម្ងាប់វិតក្កវិចារៈរួចហើយ។បេ។ ក៏ចូលទុតិយជ្ឈាន។ ចូលតតិយជ្ឈាន។ ចូលចតុត្ថជ្ឈាន។ ម្នាលភិក្ខុទាំងឡាយ នេះឯង (ជាហេតុឲ្យចំរើន) សេចក្តីសុខរបស់ភិក្ខុ។ ម្នាលភិក្ខុទាំងឡាយ ចុះអ្វី (ជាហេតុឲ្យចំរើន) ភោគៈរបស់ភិក្ខុ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា ទិសទី៣ក៏ដូចគ្នា ទិសទី៤ក៏ដូចគ្នា តាមទំនងនេះ សូម្បីទិសខាងលើ ទិសខាងក្រោម ទិសទទឹង ក៏មានចិត្តប្រកបដោយមេត្តាដ៏ធំទូលាយ រកប្រមាណមិនបាន ជាចិត្តឥតមានចងពៀរ ឥតមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ព្រោះហេតុប្រៀបផ្ទឹមខ្លួន ឲ្យស្មើនឹងសត្វទាំងអស់ ក្នុងទិសទាំងពួង។ មានចិត្តប្រកបដោយករុណា។ មានចិត្តប្រកបដោយមុទិតា។ មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា ទិសទី៣ក៏ដូចគ្នា ទិសទី៤ក៏ដូចគ្នា តាមទំនងនេះ សូម្បីទិសខាងលើ ទិសខាងក្រោម ទិសទទឹង ក៏មានចិត្តប្រកបដោយឧបេក្ខាដ៏ធំទូលាយ រក
ID: 636817185354800955
ទៅកាន់ទំព័រ៖