ព្រះត្រៃបិដក ភាគ ១៨
ជាអាទេសនវិធីទី២។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខនៅមានទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនបានទាយតាមនិមិត្ត ទាំងមិនបានស្តាប់សំឡេងពួកមនុស្ស និងអមនុស្ស ឬទេវតាទាំងឡាយទេ ក៏ទាយត្រូវដែរ ប៉ុន្តែ លុះតែបានស្តាប់សំឡេង ដែលផ្សាយចេញអំពីសេចក្តីត្រិះរិះ របស់អ្នកដែលកំពុងនឹក កំពុងគិត ក៏ទាយថា ចិត្តរបស់អ្នកយ៉ាងនេះខ្លះ ចិត្តរបស់អ្នកមានប្រការយ៉ាងនេះខ្លះ ចិត្តរបស់អ្នកដូច្នេះខ្លះ។ ទោះបីបុគ្គលនោះ ទាយច្រើនទៅទៀត ចិត្តនោះក៏ដូច្នោះឯង មិនមែនជាយ៉ាងដទៃទេ។ នេះចាត់ជាអាទេសនវិធីទី៣។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខនៅមានទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនបានទាយតាមនិមិត្ត ទាំងមិនបានស្តាប់សំឡេងពួកមនុស្ស និងអមនុស្ស ឬទេវតាទាំងឡាយ ហើយទាយទេ នឹងថាបានស្តាប់សំឡេង ដែលផ្សាយចេញអំពីសេចក្តីត្រិះរិះ របស់អ្នកដែលកំពុងនឹក កំពុងគិត ហើយទាយក៏ទេដែរ តែថា បុគ្គលនោះ កំណត់ដឹងនូវចិត្តរបស់អ្នក ដែលចូលកាន់វិតក្កវិចារសមាធិ ដោយចិត្តរបស់ខ្លួនបានថា បុគ្គលដ៏ចំរើននេះ ដំកល់ទុកនូវមនោសង្ខារ ដោយប្រការណា ចិត្តរបស់បុគ្គលនេះ នឹង
ID: 636817234605507935
ទៅកាន់ទំព័រ៖