ព្រះត្រៃបិដក ភាគ ១៨

ខួរ​ក្នុង​ឆ្អឹង​ ​ទាច​ ​បេះដូង​ ​ថ្លើម​ ​វាវ​ ​ក្រពះ​ ​សួត​ ​ពោះវៀនធំ​ ​ពោះវៀនតូច​ ​អាហារ​ថ្មី​ ​អាហារ​ចាស់​ ​ប្រមាត់​ ​ស្លេស្ម​ ​ខ្ទុះ​ ​ឈាម​ ​ញើស​ ​ខ្លាញ់​ខាប់​ ​ទឹកភ្នែក​ ​ខ្លាញ់​រាវ​ ​ទឹកមាត់​ ​ទឹក​សម្បោរ​ ​ទឹករំអិល​ ​ទឹកមូត្រ​ ​នេះ​ជា​ទស្សន​សមាបត្តិ​ទី១​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យ​ខាងមុខ​នៅ​មាន​ទៀត​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​អាស្រ័យ​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​ដុត​កិលេស​។​បេ​។​ ​កាលបើ​ចិត្ត​ខ្ជាប់ខ្ជួន​ហើយ​យ៉ាងណា​ ​ក៏បាន​នូវ​ចេ​តោស​មា​ធិ​ ​មាន​សភាព​យ៉ាងនោះ​ ​ពិចារណា​ឃើញ​នូវ​កាយ​នេះឯង​ ​ខាងលើ​តាំងពី​បាតជើង​ឡើង​មក​ ​ខាងក្រោម​តាំងពី​ចុង​សក់​ចុះទៅ​ ​មាន​ស្បែក​រុំ​ព័ទ្ធ​ពីក្រៅ​ ​ដែល​ពេញ​ទៅ​ដោយ​របស់​មិន​ស្អាត​ ​មាន​ប្រការ​ផ្សេង​ៗ​ ​មាននៅ​ក្នុង​កាយ​នេះ​ ​គឺ​សក់​ ​រោម​។​បេ​។​ ​ទឹករំអិល​ ​ទឹកមូត្រ​ ​រហូតដល់​ទៅ​ពិចារណា​ ​នូវ​ពណ៌​សម្បុរ​ ​សាច់​ ​ឈាម​ ​ឆ្អឹង​ ​របស់​បុរស​ ​នេះ​ជា​ទស្សន​សមាបត្តិ​ទី២​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យ​ខាងមុខ​នៅ​មាន​ទៀត​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​អាស្រ័យ​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​ដុត​កិលេស​។​បេ​។​ ​កាលបើ​ចិត្ត​ខ្ជាប់ខ្ជួន​ហើយ​យ៉ាងណា​ ​ក៏បាន​នូវ​ចេ​តោស​មា​ធិ​ ​មាន​សភាព​យ៉ាងនោះ​ ​ពិចារណា​ឃើញ​នូវ​កាយ​នេះឯង​ ​ខាងលើ​តាំងពី​បាតជើង​ឡើង​មក​ ​ខាងក្រោម​តាំងពី​ចុង​សក់​ចុះទៅ​ ​មាន​ស្បែក​រុំ​ព័ទ្ធ​ពីក្រៅ​ ​ដែល​ពេញដោយ​របស់​មិន​ស្អាត​ ​មាន​ប្រការ​ផ្សេង​ៗ​ ​មាននៅ​ក្នុង​កាយ​នេះ
ថយ | ទំព័រទី ២១១ | បន្ទាប់
ID: 636817235387392656
ទៅកាន់ទំព័រ៖