ព្រះត្រៃបិដក ភាគ ១៨
ម្នាលអាវុសោ ខ្ញុំនឹងទៅ ដូច្នេះហើយ ក៏នៅតែអង្គុយជ្រប់ ត្រង់កន្លែងនោះដដែល មិនអាចក្រោកចាកអាសនៈបានឡើយ កាលនោះ បុរសនោះ ក៏ត្រឡប់មកកាន់បរិសទ្យនោះវិញ ហើយប្រាប់យ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន អចេលបាដិកបុត្រនេះ បរាជ័យហើយ ក៏នៅតែនិយាយថា ម្នាលអាវុសោ ខ្ញុំនឹងទៅ ម្នាលអាវុសោ ខ្ញុំនឹងទៅ ដូច្នេះហើយ ក៏នៅតែអង្គុយជ្រប់ ត្រង់កន្លែងនោះដដែល មិនអាចក្រោកចាកអាសនៈបានឡើយ។ ម្នាលភគ្គវៈ កាលបើបុរសនោះ និយាយយ៉ាងនេះហើយ តថាគតបាននិយាយនឹងបរិសទ្យនោះ ដូច្នេះថា ម្នាលអ្នកមានអាយុ អចេលបាដិកបុត្រ បើមិនលះបង់វាចានោះ មិនលះបង់ចិត្តនោះ មិនលះបង់ទិដ្ឋិនោះចេញទេ មិនគួរនឹងមកកាន់ទីចំពោះមុខតថាគតឡើយ ប្រសិនបើជាអចេលបាដិកបុត្រនោះ តាំងចិត្តយ៉ាងនេះថា អាត្មាអញ មិនលះបង់វាចានោះ មិនលះបង់ចិត្តនោះ មិនលះបង់ទិដ្ឋិនោះចេញឡើយ ហើយទៅកាន់ទីចំពោះព្រះភក្ត្រ នៃព្រះសមណគោតមឲ្យបាន ដូច្នេះ ក្បាលរបស់អចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់ចុះមិនខាន។
ចប់ បឋមភាណវារៈ។
ID: 636817149646768573
ទៅកាន់ទំព័រ៖