ព្រះត្រៃបិដក ភាគ ១៨

ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ ​ចូល​បឋមជ្ឈាន​ ​ដែល​ប្រកបដោយ​វិតក្ក​ ​វិចារៈ​ ​មាន​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សេចក្តី​ស្ងប់​ ​ជា​អារម្មណ៍​ ​ភិក្ខុ​នោះ​ ​លុះ​រម្ងាប់​វិតក្ក​វិចារៈ​រួចហើយ​។​បេ​។​ ​ក៏​ចូល​ទុតិយជ្ឈាន​។​ ​ចូល​តតិយជ្ឈាន​។​ ​ចូល​ចតុត្ថជ្ឈាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​(​ជាហេតុ​ឲ្យ​ចំរើន​)​ ​សេចក្តី​សុខ​របស់​ភិក្ខុ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អ្វី​ ​(​ជាហេតុ​ឲ្យ​ចំរើន​)​ ​ភោគៈ​របស់​ភិក្ខុ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មានចិត្ត​ប្រកបដោយ​មេត្តា​ ​ផ្សាយ​ទៅកាន់​ទិសទី១​ ​ទិសទី២​ ​ក៏​ដូចគ្នា​ ​ទិសទី៣ក៏​ដូចគ្នា​ ​ទិសទី៤ក៏​ដូចគ្នា​ ​តាម​ទំនង​នេះ​ ​សូម្បី​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​ទិស​ទទឹង​ ​ក៏​មានចិត្ត​ប្រកបដោយ​មេត្តា​ដ៏​ធំ​ទូលាយ​ ​រក​ប្រមាណ​មិនបាន​ ​ជា​ចិត្ត​ឥតមាន​ចងពៀរ​ ​ឥតមាន​ព្យាបាទ​ ​ផ្សាយ​ទៅកាន់​សត្វលោក​ទាំងអស់​ ​ព្រោះ​ហេតុ​ប្រៀបផ្ទឹម​ខ្លួន​ ​ឲ្យ​ស្មើនឹង​សត្វ​ទាំងអស់​ ​ក្នុង​ទិស​ទាំងពួង​។​ ​មានចិត្ត​ប្រកបដោយ​ករុណា​។​ ​មានចិត្ត​ប្រកបដោយ​មុទិតា​។​ ​មានចិត្ត​ប្រកបដោយ​ឧបេក្ខា​ ​ផ្សាយ​ទៅកាន់​ទិសទី១​ ​ទិសទី២​ ​ក៏​ដូចគ្នា​ ​ទិសទី៣ក៏​ដូចគ្នា​ ​ទិសទី៤ក៏​ដូចគ្នា​ ​តាម​ទំនង​នេះ​ ​សូម្បី​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​ទិស​ទទឹង​ ​ក៏​មានចិត្ត​ប្រកបដោយ​ឧបេក្ខា​ដ៏​ធំ​ទូលាយ​ ​រក​
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 636817185354800955
ទៅកាន់ទំព័រ៖