ព្រះត្រៃបិដក ភាគ ១៨

ជា​អា​ទេ​សន​វិធី​ទី២​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យ​ខាងមុខ​នៅ​មាន​ទៀត​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មិនបាន​ទាយ​តាម​និមិត្ត​ ​ទាំង​មិនបាន​ស្តាប់​សំឡេង​ពួក​មនុស្ស​ ​និង​អមនុស្ស​ ​ឬ​ទេវតា​ទាំងឡាយ​ទេ​ ​ក៏​ទាយ​ត្រូវ​ដែរ​ ​ប៉ុន្តែ​ ​លុះតែ​បាន​ស្តាប់​សំឡេង​ ​ដែល​ផ្សាយ​ចេញ​អំពី​សេចក្តី​ត្រិះរិះ​ ​របស់​អ្នក​ដែល​កំពុង​នឹក​ ​កំពុង​គិត​ ​ក៏​ទាយ​ថា​ ​ចិត្ត​របស់​អ្នក​យ៉ាងនេះ​ខ្លះ​ ​ចិត្ត​របស់​អ្នកមាន​ប្រការ​យ៉ាងនេះ​ខ្លះ​ ​ចិត្ត​របស់​អ្នក​ដូច្នេះ​ខ្លះ​។​ ​ទោះបី​បុគ្គល​នោះ​ ​ទាយ​ច្រើន​ទៅទៀត​ ​ចិត្ត​នោះ​ក៏​ដូច្នោះឯង​ ​មិនមែន​ជា​យ៉ាង​ដទៃ​ទេ​។​ ​នេះ​ចាត់ជា​អា​ទេ​សន​វិធី​ទី៣​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យ​ខាងមុខ​នៅ​មាន​ទៀត​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មិនបាន​ទាយ​តាម​និមិត្ត​ ​ទាំង​មិនបាន​ស្តាប់​សំឡេង​ពួក​មនុស្ស​ ​និង​អមនុស្ស​ ​ឬ​ទេវតា​ទាំងឡាយ​ ​ហើយ​ទាយ​ទេ​ ​នឹងថា​បាន​ស្តាប់​សំឡេង​ ​ដែល​ផ្សាយ​ចេញ​អំពី​សេចក្តី​ត្រិះរិះ​ ​របស់​អ្នក​ដែល​កំពុង​នឹក​ ​កំពុង​គិត​ ​ហើយ​ទាយ​ក៏ទេដែរ​ ​តែថា​ ​បុគ្គល​នោះ​ ​កំណត់​ដឹង​នូវ​ចិត្ត​របស់​អ្នក​ ​ដែល​ចូលកាន់​វិតក្ក​វិចារ​សមាធិ​ ​ដោយចិត្ត​របស់​ខ្លួន​បាន​ថា​ ​បុគ្គល​ដ៏​ចំរើន​នេះ​ ​ដំ​កល់​ទុក​នូវ​មនោ​សង្ខារ​ ​ដោយ​ប្រការ​ណា​ ​ចិត្ត​របស់​បុគ្គល​នេះ​ ​នឹង
ថយ | ទំព័រទី ២០៩ | បន្ទាប់
ID: 636817234605507935
ទៅកាន់ទំព័រ៖