ព្រះត្រៃបិដក ភាគ ១៨
អ្នកត្រូវនិយាយយ៉ាងនេះថា ម្នាលអាវុសោ ព្រោះថា ពាក្យនុ៎ះ ជាពាក្យប្រកបដោយប្រយោជន៍ ប្រកបដោយធម៌ ពាក្យនុ៎ះជាដើមចម នៃសាសនព្រហ្មចារ្យ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយ ប្រព្រឹត្តទៅ ដើម្បីសេចក្តីប្រាសចាករាគៈ ប្រព្រឹត្តទៅ ដើម្បីសេចក្តីរំលត់ទុក្ខ ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់ ប្រព្រឹត្តទៅ ដើម្បីសេចក្តីដឹងក្រៃលែង ប្រព្រឹត្តទៅ ដើម្បីសេចក្តីត្រាស់ដឹង ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វានដោយពិត ព្រោះហេតុនោះ បានជាព្រះមានព្រះភាគ ទ្រង់ព្យាករពាក្យនោះ។
[១២៣] ម្នាលចុន្ទ ទិដ្ឋិនិស្ស័យ
(១) ទាំងឡាយណា ដែលប្រព្រឹត្តទៅ ក្នុងចំណែកខាងដើម តថាគតក៏បានសំដែង នូវទិដ្ឋិនិស្ស័យទាំងឡាយនោះ ដល់អ្នកហើយ តថាគត ត្រូវសំដែងទិដ្ឋិនិស្ស័យទាំងនោះ យ៉ាងណា មួយវិញទៀត តថាគត មិនត្រូវសំដែងទិដ្ឋិនិស្ស័យទាំងនោះ យ៉ាងណា តថាគត នឹងត្រូវសំដែងនូវទិដ្ឋិនិស្ស័យទាំងនោះ ដើម្បីអ្នក ចំពោះពួកអន្យតិរ្ថិយដទៃ ក្នុងហេតុនោះ ដូចម្តេចកើត។ ម្នាលចុន្ទ ទិដ្ឋិនិស្ស័យទាំងឡាយណា ដែលប្រព្រឹត្តទៅ ក្នុងខាងមុខ តថាគតក៏បានសំដែង នូវទិដ្ឋិនិស្ស័យទាំងនោះ ដល់អ្នកហើយ តថាគត ត្រូវសំដែង នូវទិដ្ឋិនិស្ស័យទាំងនោះ យ៉ាងណា មួយវិញទៀត តថាគតមិនត្រូវសំដែងទិដ្ឋិ
(១) ពាក្យថា ទិដ្ឋិនិស្ស័យ ទិដ្ឋិនិស្សិតក ទិដ្ឋិគតិក ក៏សំដៅយកតែតួទិដ្ឋិដូចគ្នា (អដ្ឋកថា)។
ID: 636817258131963571
ទៅកាន់ទំព័រ៖