ព្រះត្រៃបិដក ភាគ ១៩
[២៦៨] ធម៌បីដែលគួរដឹងច្បាស់ តើដូចម្តេចខ្លះ។ ធាតុបីយ៉ាងគឺ កាមធាតុ១ រូបធាតុ១ អរូបធាតុ១។ ធម៌ទាំងបីនេះ គួរដឹងច្បាស់។
[២៦៩] ធម៌បី គួរធ្វើឲ្យជាក់ច្បាស់ តើដូចម្តេចខ្លះ។ វិជ្ជា៣ប្រការ គឺធម្មជាត ជាគ្រឿងរលឹកបាននូវខន្ធ ដែលអាស្រ័យនៅក្នុងកាលមុន ជាវិជ្ជា១ ធម្មជាត ជាគ្រឿងដឹងនូវចុតិ និងបដិសន្ធិរបស់សត្វទាំងឡាយ ជាវិជ្ជា១ ធម្មជាត ជាគ្រឿងដឹងក្នុងកិរិយាអស់ទៅនៃអាសវៈទាំងឡាយ ជាវិជ្ជា១។ ធម៌ទាំងបីនេះ គួរធ្វើឲ្យជាក់ច្បាស់។ ធម៌ទាំង៣០នេះ ជាធម៌ពិត ធម៌មែន ជាធម៌ទៀងទាត់ មិនប្រែប្រួលជាយ៉ាងដទៃឡើយ ដែលព្រះតថាគត ត្រាស់ដឹងដោយប្រពៃ ដោយប្រការដូច្នេះ។
[២៧០] ធម៌៤មានឧបការៈច្រើន ធម៌៤គួរចំរើន ធម៌៤គួរកំណត់ដឹង ធម៌៤គួរលះបង់ ធម៌៤ជាចំណែកនៃសេចក្តីវិនាស ធម៌៤ជាចំណែកវិសេស ធម៌៤ត្រាស់ដឹងបានដោយក្រ ធម៌៤គួរឲ្យកើតឡើង ធម៌៤គួរឲ្យដឹងច្បាស់ ធម៌៤គួរធ្វើឲ្យជាក់ច្បាស់។
ID: 636819007264512196
ទៅកាន់ទំព័រ៖