ព្រះត្រៃបិដក ភាគ ០២

ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ភិក្ខុ​ទទួលពាក្យ​ ​រួច​មិនបាន​និយាយ​ល្បងមើល​ឡើយ​ ​គ្រាន់តែ​ត្រឡប់​មក​ ​(​ប្រាប់​)​ ​វិញ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ភិក្ខុ​ទទួលពាក្យ​ ​តែ​មិនបាន​និយាយ​ល្បងមើល​ ​មិនបាន​ត្រឡប់​មក​ ​(​ប្រាប់​)​ ​វិញ​ឡើយ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​មិន​ទទួលពាក្យ​ ​តែ​បាន​និយាយ​ល្បងមើល​ ​ហើយ​នាំ​សេចក្តី​មក​ ​(​ប្រាប់​)​ ​វិញ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ភិក្ខុ​មិនបាន​ទទួលពាក្យ​ ​តែ​បាន​និយាយ​ល្បងមើល​ ​ហើយ​មិនបាន​ត្រឡប់​មក​ ​(​ប្រាប់​)​ ​វិញ​ឡើយ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​មិនបាន​ទទួលពាក្យ​ ​មិនបាន​និយាយ​ល្បងមើល​ ​តែ​បាន​នាំ​សេចក្តី​មក​ ​(​ប្រាប់​)​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​មិន​ទទួលពាក្យ​ ​មិនបាន​និយាយ​ល្បងមើល​ ​មិនបាន​ត្រឡប់​មក​ ​(​ប្រាប់​)​ ​វិញ​ទេ​ ​មិន​ត្រូវអាបត្តិ​ឡើយ​។​
 ​[​១៨៧​]​ ​បុរស​បង្គាប់​ភិក្ខុ​ច្រើន​រូប​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ទាំងឡាយ​ ​សូម​លោក​គ្រប់​អង្គ​ទៅ​និយាយ​ល្បងមើល​នឹង​ស្រី​ឈ្មោះ​នេះ​ ​ភិក្ខុ​ទាំងអស់​ ​ក៏​ទទួលពាក្យ​ ​ភិក្ខុ​ទាំងអស់​និយាយ​ល្បងមើល​ ​ភិក្ខុ​ទាំងអស់​នាំ​សេចក្តី​មក​ ​(​ប្រាប់​)​ ​វិញ​ ​ភិក្ខុ​ទាំងអស់​(​នោះ​)​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​បុរស​បង្គាប់​ភិក្ខុ​ច្រើន​រូប​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ទាំងឡាយ​ ​សូម​លោក​គ្រប់​អង្គ​ទៅ​និយាយ​ល្បងមើល​នឹង​ស្រី​ឈ្មោះ​នេះ​ ​ភិក្ខុ​ទាំងអស់​ ​ក៏​ទទួលពាក្យ​
ថយ | ទំព័រទី ១៧៣ | បន្ទាប់
ID: 636779896987508423
ទៅកាន់ទំព័រ៖