ព្រះត្រៃបិដក ភាគ ០២

បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោក​ទៅ​និយាយ​ល្បងមើល​នឹង​ស្រី​ឈ្មោះ​នេះ​ ​ភិក្ខុ​ក៏​ទទួលពាក្យ​ ​ទៅ​និយាយ​ល្បងមើល​ ​ហើយ​ប្រើ​កូនសិស្ស​ឲ្យ​វិល​មក​ ​(​ប្រាប់​)​ ​វិញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​បុរស​បង្គាប់​ភិក្ខុ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោក​ទៅ​និយាយ​ល្បងមើល​នឹង​ស្រី​ឈ្មោះ​នេះ​ ​ភិក្ខុ​ក៏​ទទួលពាក្យ​ ​រួច​ប្រើ​កូនសិស្ស​ឲ្យ​ទៅ​និយាយ​ល្បងមើល​ ​ហើយ​វិល​មក​ ​(​ប្រាប់​)​ ​ដោយខ្លួនឯង​វិញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​បុរស​បង្គាប់​ភិក្ខុ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោក​ទៅ​និយាយ​ល្បងមើល​នឹង​ស្រី​ឈ្មោះ​នេះ​ ​ភិក្ខុ​ក៏​ទទួលពាក្យ​ ​បាន​ប្រើ​កូនសិស្ស​ឲ្យ​ទៅ​និយាយ​ល្បងមើល​ ​ឯ​កូនសិស្ស​នោះ​បាន​និយាយ​ល្បងមើល​ ​ហើយក៏​ត្រឡប់​មក​ ​ទៅ​ប្រាប់​បុរស​ដើម​ ​ក្រៅពី​អាចារ្យ​ដែល​ប្រើ​នោះ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ទាំងពីរ​រូប​។​
 [​១៨៨​]​ ​ភិក្ខុ​ទទួលពាក្យ​ ​ទៅ​និយាយ​ល្បងមើល​ ​ហើយ​ត្រឡប់​មក​ប្រាប់​វិញ​ដោយ​ពាក្យ​កុហក​(​១​)​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ភិក្ខុ​កាល​ទៅ​មិន​ទទួលបង្គាប់​ ​តែ​បាន​និយាយ​ល្បង​ផង​ ​វិល​មក​ប្រាប់​វិញ​ផង​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ភិក្ខុ​កាល​ទៅ​ ​ក៏បាន​ទទួលបង្គាប់​ ​និយាយ​ល្បងមើល​ ​ហើយ​វិល​មក​ប្រាប់​វិញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​ភិក្ខុ​កាល​ទៅ​ ​ក៏​មិនបាន​ទទួលបង្គាប់​ ​កាល​មក​ ​មិន​នាំ​ដំណឹង​មក​ប្រាប់​វិញ​ ​មិន​ត្រូវអាបត្តិ​ឡើយ​។​
​(​១​)​ ​តាមន័យ​ក្នុង​អដ្ឋកថា​ថា​ ​មិនបាន​វិល​មក​ប្រាប់​វិញ​ទេ​ ​។​
ថយ | ទំព័រទី ១៧៥ | បន្ទាប់
ID: 636779897710789792
ទៅកាន់ទំព័រ៖