ព្រះត្រៃបិដក ភាគ ០២

ត្រូវ​នាំ​ភិក្ខុ​ទាំងឡាយ​មក​សំដែង​ទី​ឲ្យ​ ​ភិក្ខុ​ទាំងឡាយ​នោះ​ត្រូវ​សំដែង​ទី​ដែល​មិន​មាន​សេចក្តី​រង្កៀស​ ​មាន​ឧបចារ​ ​ថាបើ​ទី​ដី​ប្រកបដោយ​សេចក្តី​រង្កៀស​ ​មិន​មាន​ឧបចារ​ហើយ​ ​ភិក្ខុ​គប្បី​ឲ្យ​ធ្វើ​វិហារធំ​ ​ឬមិន​នាំ​ភិក្ខុ​ទាំងឡាយ​ទៅ​ដើម្បី​សំដែង​ទី​ឲ្យ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​
 ​[​២២២​]​ ​វិហារ​ដែល​មាន​ម្ចាស់​ ​តថាគត​ត្រាស់​ហៅថា​ ​វិហារធំ​។​ ​(​ទីនៅ​របស់​សង្ឃ​)​ ​គឺទី​ដែល​លាប​ខាងក្នុង​ក្តី​ ​លាប​ខាងក្រៅ​ក្តី​ ​លាប​ទាំង​ខាងក្នុង​ ​ទាំង​ខាងក្រៅ​ក្តី​ ​ហៅថា​ ​វិហារ​។​ ​ត្រង់​ពាក្យ​ថា​ ​កាល​ឲ្យ​គេ​ធ្វើ​ ​សេចក្តី​ថា​ ​ធ្វើ​ឯង​ក្តី​ ​ប្រើ​អ្នកដទៃ​ឲ្យ​ធ្វើ​ក្តី​។​ ​ត្រង់​ពាក្យ​ថា​ ​មាន​ម្ចាស់​ ​គឺ​អ្នកណាមួយ​ដទៃ​ ​ទោះ​ស្រី​ក្តី​ ​ប្រុស​ក្តី​ ​គ្រហស្ថ​ក្តី​ ​អ្នកបួស​ក្តី​ ​ជា​ម្ចាស់​។​ ​ត្រង់​ពាក្យ​ថា​ ​ចំពោះ​ជាទី​នៅ​របស់​ខ្លួន​ ​គឺ​ដើម្បី​ជា​ប្រយោជន៍​ដល់​ខ្លួន​។​ ​
 [​២២៣​]​ ​ត្រង់​ពាក្យ​ថា​ ​ត្រូវ​នាំ​ភិក្ខុ​ទាំងឡាយ​មក​សំដែង​ទី​ឲ្យ​ ​គឺ​ត្រូវ​ភិក្ខុ​អ្នកធ្វើ​វិហារ​នោះ​ ​ជម្រះ​ទីសម្រាប់​ធ្វើ​វិហារ​ ​រួចហើយ​ចូល​ទៅ​រក​សង្ឃ​ ​ហើយ​ធ្វើ​សម្ព​ត់​ឧត្តរាសង្គ​(​១​)​ ​ឆៀង​ស្មា​ម្ខាង​ ​ហើយ​ថ្វាយបង្គំ​ជើង​របស់​ភិក្ខុ​ចាស់​ទាំងឡាយ​ ​ហើយ​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ ​ហើយ​ពោល​យ៉ាងនេះ​ថា​ ​បពិត្រ​លោក​ទាំងឡាយ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះករុណា​មាន​សេចក្តី​ប្រាថ្នា​ដើម្បី​ធ្វើ​វិហារធំ​ ​មាន​ទាយក​ជា​ម្ចាស់​ ​ចំពោះ​ជាទី​នៅ​របស់​ខ្លួន​ ​បពិត្រ​លោក​ទាំងឡាយ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះករុណា​នោះ​ ​សូម​សង្ឃ​ត្រួតត្រា​មើល​ទីសម្រាប់​
(​១​)​ ​សម្ព​ត់​សម្រាប់​ពាក់​ព័ទ្ធឆៀង​លើ​ស្មា​ខាងឆ្វេង​ក្រោម​ស្មា​ស្តាំ​ ​(​ចីពរ​)​។​
ថយ | ទំព័រទី ២២៥ | បន្ទាប់
ID: 636779985103978397
ទៅកាន់ទំព័រ៖