ព្រះត្រៃបិដក ភាគ ០២

តែ​មាន​ទី​ឧបចារ​ ​ពួក​ភិក្ខុ​អ្នកធ្វើ​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​។​បេ​។​ ​មិន​មាន​សេចក្តី​រង្កៀស​ ​តែ​មិន​មាន​ទី​ឧបចារ​ ​ពួក​ភិក្ខុ​អ្នកធ្វើ​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​។​បេ​។​ ​មិន​មាន​សេចក្តី​រង្កៀស​ ​មាន​ទី​ឧបចារ​ ​ពួក​ភិក្ខុ​អ្នកធ្វើ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​បង្គាប់​ភិក្ខុ​ផងគ្នា​ថា​ ​អ្នក​ទាំងឡាយ​ចូរ​ធ្វើ​វិហារ​ឲ្យ​ខ្ញុំ​ ​ហើយ​ចៀសចេញ​ទៅ​ ​តែ​បាន​ពន្យល់​ថា​ ​វិហារ​នោះ​ ​គួរ​ជា​វិហារ​មាន​សង្ឃ​សំដែង​ទី​ឲ្យ​ផង​ ​មិន​មាន​សេចក្តី​រង្កៀស​ផង​ ​មាន​ទី​ឧបចារ​ផង​។​ ​ភិក្ខុ​ទាំងឡាយ​ក៏​ធ្វើ​វិហារ​ឲ្យ​ភិក្ខុ​នោះ​ ​ជា​វិហារ​ដែល​សង្ឃ​បាន​សំដែង​ទី​ឲ្យ​ ​ប្រកបដោយ​សេចក្តី​រង្កៀស​ ​មិន​មាន​ឧបចារ​ ​ពួក​ភិក្ខុ​អ្នកធ្វើ​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​។​បេ​។​ ​ប្រកបដោយ​សេចក្តី​រង្កៀស​ ​តែ​មាន​ទី​ឧបចារ​ ​ពួក​ភិក្ខុ​អ្នកធ្វើ​ ​ត្រូវអាបត្តិ​ទុក្កដ​។​បេ​។​ ​មិន​មាន​សេចក្តី​រង្កៀស​ ​មិន​មាន​ទី​ឧបចារ​ ​ពួក​ភិក្ខុ​អ្នកធ្វើ​ ​ត្រូវអាបត្តិ​ទុក្កដ​។​បេ​។​ ​មិន​មាន​សេចក្តី​រង្កៀស​ ​មាន​ទី​ឧបចារ​ ​មិន​ត្រូវអាបត្តិ​ឡើយ​។​
 ​[​២៣៥​]​ ​ភិក្ខុ​បង្គាប់​ភិក្ខុ​ផងគ្នា​ថា​ ​អ្នក​ទាំងឡាយ​ចូរ​ធ្វើ​វិហារ​ឲ្យ​ខ្ញុំ​ ​ហើយ​ចៀសចេញ​ទៅ​។​ ​ភិក្ខុ​ទាំងឡាយ​ក៏​ធ្វើ​វិហារ​ឲ្យ​ភិក្ខុ​នោះ​ ​ជា​វិហារ​ដែល​សង្ឃ​មិនបាន​សំដែង​ទី​ឲ្យ​ ​ប្រកបដោយ​សេចក្តី​រង្កៀស​ ​មិន​មាន​ទី​ឧបចារ​ ​បើ​វិហារ​នោះ​មិនទាន់​ហើយស្រេច​ ​ស្រាប់តែ​ភិក្ខុ​នោះ​មកដល់​។​ ​ភិក្ខុ​នោះ​ ​គប្បី​ឲ្យ​វិហារ​នោះ​ទៅ​ភិក្ខុ​ដទៃ​ ​ឬ​រុះរើ​វិហារ​នោះ​ធ្វើជា​ថ្មីទៀត​។​ ​បើ​ភិក្ខុ​នោះ​
ថយ | ទំព័រទី ២៣៦ | បន្ទាប់
ID: 636779992719453977
ទៅកាន់ទំព័រ៖