ព្រះត្រៃបិដក ភាគ ០២

បុគ្គល​ ​គឺ​ភិក្ខុ​ដែល​មិន​ត្រូវអាបត្តិ​បារាជិក​ណា​នីមួយ​ ​ជា​អ្នក​បរិសុទ្ធ​ហើយ​ ​បើ​ភិក្ខុ​អ្នកចោទ​យល់ឃើញ​ថា​ ​ភិក្ខុ​នោះ​មិន​បរិសុទ្ធ​ទេ​ ​មិន​ឲ្យ​ភិក្ខុ​នោះ​ធ្វើ​ឱកាស​ដោយសមគួរ​ជាមុន​ ​ហើយ​មានប្រាថ្នា​ដើម្បីនឹង​ជេរ​ភិក្ខុ​នោះ​ ​ទើប​ជេរ​ ​ភិក្ខុ​អ្នក​ជេរ​ ​ត្រូវអាបត្តិ​ទុក្កដ​ ​និង​បាចិត្តិយៈ​។​ ​បុគ្គល​ ​គឺ​ភិក្ខុ​ដែល​មិន​ត្រូវអាបត្តិ​បារាជិក​ណា​នីមួយ​ ​ជា​អ្នក​បរិសុទ្ធ​ហើយ​ ​បើ​ភិក្ខុ​អ្នកចោទ​យល់ឃើញ​ថា​ ​ភិក្ខុ​នោះ​មិន​បរិសុទ្ធ​ ​ឲ្យ​ភិក្ខុ​នោះ​ធ្វើ​ឱកាស​ដោយសមគួរ​ជាមុន​ ​ហើយ​មានប្រាថ្នា​ដើម្បីនឹង​ជេរ​ភិក្ខុ​នោះ​ ​ទើប​ជេរ​ ​ភិក្ខុ​អ្នក​ជេរ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 ​[​២៦១​]​ ​បុគ្គល​ ​គឺ​ភិក្ខុ​ដែល​ត្រូវអាបត្តិ​បារាជិក​ណា​នីមួយ​ ​ជា​អ្នក​មិន​បរិសុទ្ធ​ហើយ​ ​ភិក្ខុ​អ្នកចោទ​យល់ឃើញ​ថា​ ​ភិក្ខុ​នោះ​មិន​បរិសុទ្ធ​ល្អ​ទេ​ ​ហើយ​មិន​ឲ្យ​ភិក្ខុ​នោះ​ធ្វើ​ឱកាស​ដោយសមគួរ​ជាមុន​ ​ហើយ​មានប្រាថ្នា​ដើម្បីឲ្យ​ភិក្ខុ​នោះ​ឃ្លាតចាក​ព្រហ្មចរិយ​ធម៌​ ​ទើប​ពោល​ចោទ​ ​ភិក្ខុ​អ្នកចោទ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​បុគ្គល​ ​គឺ​ភិក្ខុ​ដែល​ត្រូវអាបត្តិ​បារាជិក​ណា​នីមួយ​ ​ជា​អ្នក​មិន​បរិសុទ្ធ​ហើយ​ ​បើ​ភិក្ខុ​អ្នកចោទ​យល់ឃើញ​ថា​ ​ភិក្ខុ​នោះ​មិន​បរិសុទ្ធ​ល្អ​ទេ​ ​ហើយ​ឲ្យ​ភិក្ខុ​នោះ​ធ្វើ​ឱកាស​ដោយសមគួរ​ជាមុន​ ​ហើយ​ប្រាថ្នា​ដើម្បីឲ្យ​ភិក្ខុ​នោះ​ឃ្លាតចាក​ព្រហ្មចរិយ​ធម៌​ ​ទើប​ពោល​ចោទ​ ​ភិក្ខុ​អ្នកចោទ​ ​មិន​ត្រូវអាបត្តិ​ឡើយ​។​ ​បុគ្គល​ ​គឺ​ភិក្ខុ​ដែល​ត្រូវអាបត្តិ​បារាជិក​ណា​នីមួយ
ថយ | ទំព័រទី ២៦៨ | បន្ទាប់
ID: 636780009296592135
ទៅកាន់ទំព័រ៖