ព្រះត្រៃបិដក ភាគ ០២
មិនឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុន ហើយមានប្រាថ្នាដើម្បីជេរភិក្ខុនោះ ទើបជេរ ភិក្ខុអ្នកជេរ ត្រូវអាបត្តិទុក្កដ និងបាចិត្តិយ។ បុគ្គល គឺភិក្ខុដែលមិនត្រូវអាបត្តិបារាជិកណានីមួយ ជាអ្នកបរិសុទ្ធហើយ បើភិក្ខុអ្នកចោទយល់ឃើញថា ភិក្ខុនោះបរិសុទ្ធល្អទេ ឲ្យភិក្ខុនោះធ្វើឱកាសដោយសមគួរជាមុន ហើយមានប្រាថ្នាដើម្បីជេរភិក្ខុនោះ ទើបជេរ ភិក្ខុអ្នកជេរ ត្រូវអាបត្តិបាចិត្តិយ។
[២៦៣] អាបត្តិមិនមានដល់ភិក្ខុដែលយល់ឃើញថា មិនបរិសុទ្ធក្នុងបុគ្គលដែលបរិសុទ្ធ ដល់ភិក្ខុដែលយល់ឃើញថា មិនបរិសុទ្ធក្នុងបុគ្គលដែលមិនបរិសុទ្ធ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុខាងដើមបញ្ញត្តិ។
សង្ឃាទិសេសទី៨ចប់។
ID: 636780010028824017
ទៅកាន់ទំព័រ៖