ព្រះត្រៃបិដក ភាគ ០២

 ​[​២៣៦​]​ ​ភិក្ខុ​ធ្វើ​(​វិហារ​)​ ​ដោយខ្លួនឯង​មិនទាន់​ហើយ​ ​(​គ្រាក្រោយ​)​ ​ក៏​ធ្វើ​បង្ហើយ​ដោយខ្លួនឯង​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​ភិក្ខុ​ធ្វើ​(​វិហារ​)​ ​ដោយខ្លួនឯង​មិនទាន់​ហើយ​ ​ឲ្យ​អ្នកដទៃ​ធ្វើ​បង្ហើយ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​អ្នកដទៃ​ធ្វើ​(​វិហារ​)​ ​មិនទាន់​ហើយ​ ​ភិក្ខុ​ ​(​ម្ចាស់​វិហារ​)​ ​ធ្វើ​បង្ហើយ​ដោយខ្លួនឯង​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​អ្នកដទៃ​ធ្វើ​(​វិហារ​)​ ​មិនទាន់​ហើយ​ ​ភិក្ខុ​ឲ្យ​អ្នកដទៃ​ធ្វើ​បង្ហើយ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​
 ​[​២៣៧​]​ ​ដំណើរ​ដែល​មិន​ត្រូវអាបត្តិ​នោះ​ ​គឺ​ភិក្ខុ​ធ្វើ​លេណ​(​១​)​ ​(​ទីសម្រាប់​ជ្រក​ល្មម​នៅ​បាន​)​ ​គូហា​(​២​)​ ​(​ទី​បិទបាំង​ល្មម​នៅ​បាន​)​ ​កុដិ​ស្មៅ​ ​និង​កុដិ​សម្រាប់​ភិក្ខុ​ដទៃ​ ​មាន​ឧបជ្ឈាយ៍​ជាដើម​ ​ម្យ៉ាងទៀត​ ​ដំណើរ​ដែល​មិន​ត្រូវអាបត្តិ​ដល់​ភិក្ខុ​អ្នកធ្វើ​សេនាសន​ ​មាន​រោង​ឧបោសថ​ជាដើម​ ​និង​ភិក្ខុ​ឆ្កួត​ ​នឹង​ភិក្ខុ​ដើម​បញ្ញត្តិ​ ​វៀរលែងតែ​ធ្វើ​ទីសម្រាប់​នៅ​របស់​ខ្លួន​ចេញ​។​
​សង្ឃាទិសេស​ទី៧​ ​ចប់​។​
​(​១​)​ ​-​ ​(​២​)​ ​ពាក្យ​ថា​លេណ​ ​និង​គូហា​នេះ​ ​ជា​វេវចន​ ​គឺជា​ពាក្យ​និយាយ​ផ្លាស់​ប្តូរ​គ្នា​ ​ជា​ជំនួស​គ្នា​បាន​ ​(​អដ្ឋកថា​)​។​
ថយ | ទំព័រទី ២៣៨ | បន្ទាប់
ID: 636779995090209577
ទៅកាន់ទំព័រ៖