ព្រះត្រៃបិដក ភាគ ២០
[៩] ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបនូវផែនដី ថាជាផែនដីពិត លុះទ្រង់ជ្រាបនូវផែនដី ថាជាផែនដីពិតហើយ ក៏មិនរាប់អាននូវផែនដី មិនរាប់អានក្នុងផែនដី មិនរាប់អានថា ជាផែនដីពិត មិនរាប់អានថា ផែនដីជារបស់អញ មិនត្រេកអរនឹងផែនដី ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះព្រះតថាគត ទ្រង់ជ្រាបច្បាស់ថា សេចក្តីប្រាថ្នា ដែលមានហើយ (អំពីមុន) ជាឫសគល់នៃសេចក្តីទុក្ខ ទាំងជ្រាបច្បាស់ថា ជាតិ ជរា មរណៈ របស់សត្វដែលកើតអំពីកម្មភព គឺកុសលាកុសលចេតនា។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ តថាគតពោលថា ព្រះតថាគត បានត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណដ៏ប្រសើរ ព្រោះអស់តណ្ហា ព្រោះប្រាសចាកតណ្ហា ព្រោះរលត់តណ្ហា ព្រោះលះចោលនូវតណ្ហា ព្រោះរលាស់ចោលនូវតណ្ហា ដោយប្រការទាំងពួង។បេ។ ព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់នូវទឹក ភ្លើង ខ្យល់ ពួកសត្វ ពួកទេវតា មារ ព្រហ្ម ពួកអាភស្សរព្រហ្ម ពួកសុភកិណ្ហព្រហ្ម ពួកវេហប្ផលព្រហ្ម អសញ្ញិសត្វ អាកាសានញ្ចាយតនព្រហ្ម វិញ្ញាណញ្ចាយតនព្រហ្ម អាកិញ្ចញ្ញាយតនព្រហ្ម នេវសញ្ញានាសញ្ញាយតនព្រហ្ម រូបាយតនៈ សទ្ទាយតនៈ មុតៈ
ID: 636820744261932766
ទៅកាន់ទំព័រ៖