ព្រះត្រៃបិដក ភាគ ២០

ទាំងអស់​ ​តែ​សមណព្រាហ្មណ៍​ទាំងនោះ​ ​មិន​បញ្ញត្ត​នូវ​ការកំណត់​ដឹង​នូវ​ឧបាទាន​ទាំងអស់​ ​ដោយ​ប្រពៃ​ទេ​ ​បញ្ញត្ត​តែ​ការកំណត់​ដឹង​នូវ​កាមុបាទាន​ ​បញ្ញត្ត​តែ​ការកំណត់​ដឹង​នូវ​ទិ​ដ្ឋុ​បា​ទាន​ប៉ុណ្ណោះ​ ​មិន​បញ្ញត្ត​នូវ​ការកំណត់​ដឹង​នូវ​សីលព្វតុបាទាន​ ​មិន​បញ្ញត្ត​នូវ​ការកំណត់​ដឹង​នូវ​អត្ត​វា​ទុ​បា​ទាន​ទេ​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ព្រោះថា​ ​ពួក​សមណព្រាហ្មណ៍​ដ៏​ចំរើន​ទាំងនោះ​ ​មិនដឹង​ច្បាស់​នូវ​ហេតុ​ទាំង២ប្រការ​នេះ​ ​តាមពិត​ទេ​ ​ព្រោះហេតុនោះ​ ​បាន​ជាពួក​សមណព្រាហ្មណ៍​ដ៏​ចំរើន​នោះ​ ​ប្តេជ្ញា​ថា​ ​ជា​អ្នកពោល​នូវ​ការកំណត់​ដឹង​នូវ​ឧបាទាន​ទាំងអស់​ ​តែ​ពួកគេ​នោះ​ ​មិន​បញ្ញត្ត​នូវ​ការកំណត់​ដឹង​នូវ​ឧបាទាន​ទាំងអស់​ ​ដោយ​ប្រពៃ​ទេ​ ​បញ្ញត្ត​តែ​ការកំណត់​ដឹង​នូវ​កាមុបាទាន​ ​បញ្ញត្ត​តែ​ការកំណត់​ដឹង​នូវ​ទិ​ដ្ឋុ​បា​ទាន​ប៉ុណ្ណោះ​ ​មិន​បញ្ញត្ត​នូវ​ការកំណត់​ដឹង​នូវ​សីលព្វតុបាទាន​ ​មិន​បញ្ញត្ត​នូវ​ការកំណត់​ដឹង​នូវ​អត្ត​វា​ទុ​បា​ទាន​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​សមណព្រាហ្មណ៍​ពួក​មួយ​ ​ប្តេជ្ញា​ថា​ ​ជា​អ្នកពោល​នូវ​ការកំណត់​ដឹង​ ​នូវ​ឧបាទាន​ទាំងអស់​ ​តែ​ពួកគេ​ទាំងនោះ​ ​មិន​បញ្ញត្ត​នូវ​ការកំណត់​ដឹង​នូវ​ឧបាទាន​ទាំងអស់​ ​ដោយ​ប្រពៃ​ទេ​ ​បញ្ញត្ត​តែ​ការកំណត់​ដឹង​នូវ​កាមុបាទាន​ ​បញ្ញត្ត​តែ​ការកំណត់​ដឹង​នូវ​ទិ​ដ្ឋុ​បា​ទាន​ ​បញ្ញត្ត​តែ​ការកំណត់​ដឹង​នូវ​សីលព្វតុបាទាន​ប៉ុណ្ណោះ​ ​មិន​បញ្ញត្ត​នូវ​ការកំណត់​ដឹង​នូវ​អត្ត​វា​ទុ​បា​ទាន​ទេ​ ​ដំណើរ​នោះ​ ​តើ​ព្រោះ​ហេតុអ្វី​ ​
ថយ | ទំព័រទី ២៥២ | បន្ទាប់
ID: 636821406719283159
ទៅកាន់ទំព័រ៖