ព្រះត្រៃបិដក ភាគ ២០
កុំយកអាមិសជាមត៌កឡើយ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ យកអាមិសជាមត៌ក មិនយកធម៌របស់តថាគតជាមត៌កហើយ គង់មានអ្នកផង តិះដៀលអ្នកទាំងឡាយ ដោយហេតុនោះថា ពួកសាវ័ករបស់ព្រះសាស្តា សុទ្ធតែយកអាមិសជាមត៌ក មិនយកធម៌ជាមត៌កទេ។ ទាំងតថាគត ក៏ត្រូវអ្នកផងតិះដៀល ដោយហេតុនោះថា ពួកសាវ័ករបស់ព្រះសាស្តា សុទ្ធតែយកអាមិសជាមត៌ក មិនយកធម៌ជាមត៌កឡើយ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ យកធម៌របស់តថាគត ជាមត៌ក មិនយកអាមិសជាមត៌កទេ ក៏ឥតមានអ្នកផងតិះដៀលអ្នកទាំងឡាយ ដោយហេតុនោះថា ពួកសាវ័ករបស់ព្រះសាស្តា សុទ្ធតែយកធម៌ជាមត៌ក មិនមែនយកអាមិសជាមត៌កទេ។ ទាំងតថាគត ក៏ឥតមានអ្នកផងតិះដៀល ដោយហេតុនោះថា ពួកសាវ័ករបស់ព្រះសាស្តា សុទ្ធតែយកធម៌ជាមត៌ក មិនមែនយកអាមិសជាមត៌កទេ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងកាលឥឡូវនេះ អ្នកទាំងឡាយ ចូរយកធម៌របស់តថាគត ជាមត៌ក កុំយកអាមិសជាមត៌កឡើយ តថាគត មានសេចក្តីអនុគ្រោះ ចំពោះអ្នកទាំងឡាយថា ធ្វើម្តេចហ្ន៎ ពួកសាវ័ករបស់តថាគត គួរយកធម៌ជាមត៌ក កុំយកអាមិសជាមត៌កឡើយ។
ID: 636821244973721842
ទៅកាន់ទំព័រ៖