ព្រះត្រៃបិដក ភាគ ២០

ចេញ​ចាក​ហេតុ​នោះ​ ​ហើយ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​ហេតុ​ដទៃ​ ​ដែល​ប្រកបដោយ​កុសល​វិតក្កៈ​វិញ​ ​អកុសល​វិតក្កៈ​ ​ដ៏​លាមក​ទាំងឡាយ​ ​ដែល​ប្រកបដោយ​ឆន្ទៈ​ខ្លះ​ ​ប្រកបដោយ​ទោសៈ​ខ្លះ​ ​ប្រកបដោយ​មោហៈ​ខ្លះ​ ​តែង​កើតឡើង​ដល់​ភិក្ខុ​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​កំណត់​នូវ​ទោស​ ​នៃ​វិតក្កៈ​ទាំងនោះ​ថា​ ​វិតក្កៈ​ទាំងនេះ​ ​ជាអកុសល​ ​វិតក្កៈ​ទាំងនេះ​ ​ប្រកបដោយ​ទោស​ ​វិតក្កៈ​ទាំងនេះ​ ​ឲ្យផល​ជា​ទុក្ខ​។​ ​កាល​ភិក្ខុ​នោះ​ ​កំណត់​នូវ​ទោស​នៃ​វិតក្កៈ​ទាំងនោះ​ ​អកុសល​វិតក្កៈ​ ​ដ៏​លាមក​ទាំងឡាយ​ណា​ ​ដែល​ប្រកបដោយ​ឆន្ទៈ​ខ្លះ​ ​ប្រកបដោយ​ទោសៈ​ខ្លះ​ ​ប្រកបដោយ​មោហៈ​ខ្លះ​ ​អកុសល​វិតក្កៈ​ទាំងនោះ​ ​នឹង​សាបសូន្យ​ទៅ​ ​នឹង​ដល់​នូវ​សេចក្តី​វិនាស​បាត់បង់​ទៅ​ពុំខាន​ ​ព្រោះ​លះបង់​នូវ​អកុសល​វិតក្កៈ​ទាំងនោះ​ចេញ​បាន​ ​ទើប​ចិត្ត​ខាងក្នុង​ ​តាំងនៅ​ស្ងួតស្ងប់​ស៊ប់សួន​ ​ជា​ចិត្ត​មាន​អារម្មណ៍​តែមួយ​ ​ជា​ចិត្តនឹង​ ​នៅក្នុង​អារម្មណ៍​។​ ​
 [​២៥៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​នោះ​ ​កំណត់​នូវ​ទោស​នៃ​វិតក្កៈ​ទាំងនោះ​ហើយ​ ​អកុសល​វិតក្កៈ​ ​ដ៏​លាមក​ទាំងឡាយ​ ​ដែល​ប្រកបដោយ​ឆន្ទៈ​ខ្លះ​ ​ប្រកបដោយ​ទោសៈ​ខ្លះ​ ​ប្រកបដោយ​មោហៈ​ខ្លះ​ ​តែង​កើតឡើង​ដល់​ភិក្ខុ​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​មិន​គប្បី​រលឹក​ ​មិន​គប្បី​ធ្វើ​ទុក​ក្នុងចិត្ត​ ​ចំពោះ​វិតក្កៈ​ទាំងនោះ​ឡើយ​ ​កាល​ភិក្ខុ​នោះ​ ​
ថយ | ទំព័រទី ៤៤៥ | បន្ទាប់
ID: 636821526342745230
ទៅកាន់ទំព័រ៖