ព្រះត្រៃបិដក ភាគ ២០

ពួក​នវក​ភិក្ខុ​ ​នឹង​មាន​គេ​តិះដៀល​ ​ដោយហេតុ​ទី៣​ ​នេះ​ថា​ ​ពួក​ភិក្ខុ​ជា​អ្នក​ប្រព្រឹត្ត​ល្មោភ​ច្រើន​ ​ជា​អ្នក​កាន់​ ​(​សាសនា​)​ ​ធូរ​ៗ​ ​នាំអាទិ៍​ឲ្យ​ប្រព្រឹត្ត​ទន់ទាប​ ​ជា​អ្នក​ដាក់ធុរៈ​ក្នុង​វិវេក​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ពួក​នវក​ភិក្ខុ​ ​រមែង​មាន​គេ​តិះដៀល​ ​ដោយហេតុ​ទាំង៣យ៉ាងនេះ​ឯង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ព្រះ​សាស្តា​ ​ទ្រង់​មាន​សេចក្តី​ស្ងប់ស្ងាត់​ហើយ​ ​តែ​ពួក​សាវ័ក​ ​មិន​ហាត់​ធ្វើ​នូវ​វិវេក​ ​ដោយហេតុ​ទាំង៣យ៉ាង​ប៉ុណ្ណេះ​ឯង​។​
 [​២៥​]​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ចុះ​ព្រះ​សាស្តា​ទ្រង់​មាន​សេចក្តី​ស្ងប់ស្ងាត់​ហើយ​ ​ទាំង​ពួក​សាវ័ក​ ​ក៏​សិក្សា​តាម​នូវ​វិវេក​ ​ដោយហេតុ​មាន​ប៉ុន្មាន​យ៉ាង​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ព្រះ​សាស្តា​ទ្រង់​មាន​សេចក្តី​ស្ងប់ស្ងាត់​ហើយ​ ​ពួក​សាវ័ក​ ​ក៏​សិក្សា​តាម​នូវ​វិវេក​ផង​ ​លះបង់​នូវ​ពួក​ធម៌​ ​ដែល​ព្រះ​ជា​គ្រូ​ ​ទ្រង់​សំដែង​ប្រាប់​ឲ្យ​លះបង់​ផង​ ​មិនជា​អ្នក​ប្រព្រឹត្ត​ល្មោភ​ច្រើន​ផង​ ​មិន​កាន់​ ​(​សាសនា​)​ធូរ​ៗ​ផង​ ​មិន​ដាក់ធុរៈ​ក្នុង​ការប្រព្រឹត្ត​ទន់ទាប​ផង​ ​ជា​ប្រធាន​ក្នុង​វិវេក​ធម៌​ ​គឺ​ព្រះនិព្វាន​ផង​។​ ​ម្នាល​អាវុសោ​ ​បណ្តា​ភិក្ខុ​ទាំងនោះ​ ​ថេរ​ភិក្ខុ​ទាំងឡាយ​ ​រមែង​មាន​អ្នកផង​សរសើរ​ដោយហេតុ៣យ៉ាង​។​
ថយ | ទំព័រទី ៤៧ | បន្ទាប់
ID: 636821246843418783
ទៅកាន់ទំព័រ៖