ព្រះត្រៃបិដក ភាគ ២០

បុគ្គល​មិន​ស្មើគ្នា​ ​មិន​គួរ​ចោទ​អាត្មាអញ​ទេ​។​ ​ម្នាល​អាវុសោ​ ​ហេតុនេះ​ ​តែង​មាន​ជា​ប្រាកដ​ ​ត្រង់ថា​ ​បុគ្គល​មិន​ស្មើគ្នា​ ​ចោទ​ភិក្ខុ​នោះ​ ​បុគ្គល​ស្មើគ្នា​ ​មិន​ចោទ​ភិក្ខុ​នោះ​ឡើយ​។​ ​ភិក្ខុ​នោះ​ ​ខឹង​ ​មិន​ត្រេកអរ​ ​ដោយហេតុ​ដូច្នេះ​ថា​ ​បុគ្គល​មិន​ស្មើគ្នា​ ​ចោទ​អាត្មាអញ​ ​បុគ្គល​ស្មើគ្នា​ ​មិន​ចោទ​អាត្មាអញ​ឡើយ​។​ ​ម្នាល​អាវុសោ​ ​សេចក្តី​ខឹង​ណា​ក្តី​ ​សេចក្តី​មិន​ត្រេកអរ​ណា​ក្តី​ ​ទាំងពីរ​នេះឯង​ ​ឈ្មោះថា​ ​អង្គណៈ​ដែរ​។​
 ​[​៦០​]​ ​ម្នាល​អាវុសោ​ ​ហេតុនេះ​ ​តែង​មាន​ជា​ប្រាកដ​ ​ត្រង់ថា​ ​សេចក្តី​ប្រាថ្នា​ ​កើតឡើង​ដល់​ភិក្ខុ​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​យ៉ាងនេះ​ថា​ ​ឱ​ហ្ន៎​ ​ព្រះ​សាស្តា​ ​គប្បី​សួរ​អាត្មា​អ​ញរឿយៗ​ ​ហើយ​ទើប​សំដែងធម៌​ ​ដល់​ពួក​ភិក្ខុ​ ​ព្រះ​សាស្តា​កុំ​គប្បី​សួរ​ភិក្ខុ​ឯ​ទៀ​ត​រឿយ​ៗ​ ​ហើយ​សំដែងធម៌​ដល់​ពួក​ភិក្ខុ​ឡើយ​។​ ​ម្នាល​អាវុសោ​ ​ហេតុនេះ​ ​តែង​មាន​ជា​ប្រាកដ​ ​ត្រង់ថា​ ​ព្រះ​សាស្តា​ ​សួរ​ភិក្ខុ​ឯ​ទៀ​ត​រឿយ​ៗ​ ​ហើយ​សំដែងធម៌​ ​ដល់​ពួក​ភិក្ខុ​ ​ព្រះ​សាស្តា​ ​មិន​សួរ​ភិក្ខុ​នោះ​រឿយ​ៗ​ ​ហើយ​សំដែងធម៌​ ​ដល់​ពួក​ភិក្ខុ​ឡើយ​។​
ថយ | ទំព័រទី ៨៧ | បន្ទាប់
ID: 636821258772871108
ទៅកាន់ទំព័រ៖