ព្រះត្រៃបិដក ភាគ ២០

 [​៦២​]​ ​ម្នាល​អាវុសោ​ ​ហេតុនេះ​ ​តែង​មាន​ជា​ប្រាកដ​ ​ត្រង់ថា​ ​សេចក្តី​ប្រាថ្នា​ ​កើតឡើង​ដល់​ភិក្ខុ​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​យ៉ាងនេះ​ថា​ ​ឱ​ហ្ន៎​ ​អាត្មាអញ​ ​គប្បី​បាន​សេនាសនៈ​ដ៏​ប្រសើរ​ ​ទឹក​ដ៏​ប្រសើរ​ ​ចង្ហាន់​បិណ្ឌបាត​ដ៏​ប្រសើរ​ ​ក្នុង​រោង​ភត្ត​ ​ភិក្ខុ​ឯទៀត​ ​កុំ​គប្បី​បាន​សេនាសនៈ​ដ៏​ប្រសើរ​ ​ទឹក​ដ៏​ប្រសើរ​ ​ចង្ហាន់​បិណ្ឌបាត​ដ៏​ប្រសើរ​ ​ក្នុង​រោង​ភត្ត​ឡើយ​។​ ​ម្នាល​អាវុសោ​ ​ហេតុនេះ​ ​តែង​មាន​ជា​ប្រាកដ​ ​ត្រង់ថា​ ​ភិក្ខុ​ឯទៀត​ ​គប្បី​បាន​សេនាសនៈ​ដ៏​ប្រសើរ​ ​ទឹក​ដ៏​ប្រសើរ​ ​ចង្ហាន់​បិណ្ឌបាត​ដ៏​ប្រសើរ​ ​ក្នុង​រោង​ភត្ត​ ​ភិក្ខុ​នោះ​ ​មិន​គប្បី​បាន​សេនាសនៈ​ដ៏​ប្រសើរ​ ​ទឹក​ដ៏​ប្រសើរ​ ​ចង្ហាន់​បិណ្ឌបាត​ដ៏​ប្រសើរ​ ​ក្នុង​រោង​ភត្ត​។​ ​ភិក្ខុ​នោះ​ ​ខឹង​ ​មិន​ត្រេកអរ​ ​ដោយហេតុ​ដូច្នេះ​ថា​ ​ភិក្ខុ​ឯទៀត​ ​បាន​សេនាសនៈ​ដ៏​ប្រសើរ​ ​ទឹក​ដ៏​ប្រសើរ​ ​ចង្ហាន់​បិណ្ឌបាត​ដ៏​ប្រសើរ​ ​ក្នុង​រោង​ភត្ត​ ​អាត្មាអញ​ ​មិនបាន​សេនាសនៈ​ដ៏​ប្រសើរ​ ​ទឹក​ដ៏​ប្រសើរ​ ​ចង្ហាន់​បិណ្ឌបាត​ដ៏​ប្រសើរ​ ​ក្នុង​រោង​ភត្ត​ឡើយ​។​ ​ម្នាល​អាវុសោ​ ​សេចក្តី​ខឹង​ណា​ក្តី​ ​សេចក្តី​មិន​ត្រេកអរ​ណា​ក្តី​ ​ទាំងពីរ​នេះឯង​ ​ឈ្មោះថា​ ​អង្គណៈ​ដែរ​។​
 [​៦៣​]​ ​ម្នាល​អាវុសោ​ ​ហេតុនេះ​ ​តែង​មាន​ជា​ប្រាកដ​ ​ត្រង់ថា​ ​សេចក្តី​ប្រាថ្នា​ ​កើតឡើង​ដល់​ភិក្ខុ​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​យ៉ាងនេះ​ថា​ ​ឱ​ហ្ន៎​ ​អាត្មាអញ​ឆាន់​ ​ហើយ​បាន​អនុមោទនា​ ​ក្នុង​រោង​ភត្ត​ ​ភិក្ខុ​ឯទៀត​ឆាន់​ហើយ​
ថយ | ទំព័រទី ៨៩ | បន្ទាប់
ID: 636821259407097384
ទៅកាន់ទំព័រ៖