ព្រះត្រៃបិដក ភាគ ២១
ចិត្តដែលតំកល់នឹងហើយ ជាចិត្តមានអារម្មណ៍តែមួយ ឥឡូវនេះ ទោះសម្ផស្សដៃត្រូវក្តី សម្ផស្សដុំដីត្រូវក្តី សម្ផស្សដំបងត្រូវក្តី សម្ផស្សគ្រឿងសស្ត្រាត្រូវក្តី ត្រង់កាយនេះ (ក៏ត្រូវ) ចុះ អញនៅតែធ្វើតាមពុទ្ធសាសនានេះ។ ម្នាលអ្នកទាំងឡាយមានអាយុ កាលបើភិក្ខុនោះ រឭកនូវព្រះពុទ្ធយ៉ាងនេះ រឭកនូវព្រះធម៌យ៉ាងនេះ នូវព្រះសង្ឃយ៉ាងនេះហើយ ឧបេក្ខាដែលអាស្រ័យនឹងកុសល
(១) ក៏មិនទាន់តាំងនៅនឹងបាន។ ភិក្ខុនោះ ក៏តក់ស្លុត ដល់នូវសេចក្តីសង្វេគ ដោយហេតុនោះថា ឱហ្ន៎ យើងជាមនុស្សឥតលាភ ឱហ្ន៎ យើងជាមនុស្សមិនមានលាភ ឱហ្ន៎ អត្តភាពជាមនុស្ស យើងបានដោយកម្រ ឱហ្ន៎ អត្តភាពជាមនុស្ស យើងមិនមែនបានដោយងាយទេ ត្រង់ដែលអាត្មាអញ រឭកនូវព្រះពុទ្ធយ៉ាងនេះ រឭកនូវព្រះធម៌យ៉ាងនេះ រឭកនូវព្រះសង្ឃយ៉ាងនេះហើយ ឧបេក្ខា
(១) ត្រង់ដែលថា ឧបេក្ខាអាស្រ័យកុសលនោះ បានដល់វិបស្សនូបេក្ខា និងឆឡង្គុបេក្ខាទាំង២នេះ។ ឯឆឡង្គុបេក្ខា១នេះ ជារបស់ព្រះខីណាស្រព លោកមិនត្រេកអរ មិនទោមនស្សក្នុងឥដ្ឋារម្មណ៍ និងអនិដ្ឋារម្មណ៍ឡើយ។ ភិក្ខុត្រូវតាំងវិបស្សនា របស់ខ្លួន ទុកក្នុងឆឡង្គុបេក្ខា របស់ព្រះខីណាស្រពនោះ ដោយកម្លាំងសេចក្តីព្យាយាម និងសម្រេចដោយភាវនា។ អដ្ឋកថា។
ID: 636822568700614690
ទៅកាន់ទំព័រ៖