ព្រះត្រៃបិដក ភាគ ២១

 [​៨១​]​ ​ម្នាល​អ្នក​ទាំងឡាយ​មាន​អាយុ​ ​អាបោធាតុ​ ​តើ​ដូចម្តេច​។​ ​អាបោធាតុ​ខាងក្នុង​ក៏​មាន​ ​អាបោធាតុ​ខាងក្រៅ​ក៏​មាន​។​ ​ម្នាល​អ្នក​ទាំងឡាយ​មាន​អាយុ​ ​អាបោធាតុ​ខាងក្នុង​ ​ដូចម្តេច​ខ្លះ​។​ ​ធាតុ​ណា​ដែល​ជា​ខាងក្នុង​ ​ដែល​អាស្រ័យ​នូវ​ខ្លួន​ ​ជា​ទឹក​ ​ឬ​មាន​សភាព​ប្រហែល​នឹង​ទឹក​ ​ដែល​វិញ្ញាណ​ចូល​ទៅកាន់​យក​ ​គឺ​ប្រ​ម៉ាត់​ ​ស្លេស្ម​ ​ខ្ទុះ​ ​ឈាម​ ​ញើស​ ​ខ្លាញ់​ខាប់​ ​ទឹកភ្នែក​ ​ខ្លាញ់​រាវ​ ​ទឹកមាត់​ ​ទឹកសំបោរ​ ​ទឹក​លំ​អិល​ ​ទឹកមូត្រ​ ​ឬក៏​ធាតុ​ដទៃ​ណា​នីមួយ​ ​ជា​ខាងក្នុង​ ​អាស្រ័យ​នូវ​ខ្លួន​ ​ជា​ទឹក​ ​ឬ​មាន​សភាព​ប្រហែល​នឹង​ទឹក​ ​ដែល​វិញ្ញាណ​ ​ចូល​ទៅកាន់​យក​ ​ម្នាល​អ្នក​ទាំងឡាយ​មាន​អាយុ​ ​នេះ​ហៅថា​ ​អាបោធាតុ​ខាងក្នុង​។​ ​ក៏​អាបោធាតុ​ខាងក្នុង​ណា​ក្តី​ ​អាបោធាតុ​ខាង​ក្រី​ណា​ក្តី​ ​ធាតុ​ទាំងពីរ​នេះ​ ​ឈ្មោះថា​ ​អាបោធាតុ​ ​តែមួយ​យ៉ាង​។​ ​ភិក្ខុ​គួរ​ឃើញ​អាបោធាតុ​នោះ​ ​ដោយ​បញ្ញា​ដ៏​ប្រពៃ​ ​តាមពិត​យ៉ាងនេះ​ថា​ ​នុ៎ះឯង​មិនមែន​ជា​របស់​អញ​ ​នេះ​ក៏​មិនមែន​ជា​អញ​ ​ខ្លួន​នោះ​មិនមែន​ជា​របស់​អញ​។​ ​លុះ​ភិក្ខុ​នោះ​ ​ឃើញ​អាបោធាតុ​ទាំងពីរ​នុ៎ះ​ ​ដោយ​បញ្ញា​ដ៏​ប្រពៃ​ ​តាមពិត​យ៉ាងនេះ​ហើយ​ ​តែង​នឿយណាយ​ ​ក្នុង​អាបោធាតុ​ ​ធ្វើ​ចិត្ត​ឲ្យ​ធុញ​ ​ក្នុង​អាបោធាតុ​។​ ​ម្នាល​អ្នក​ទាំងឡាយ​មាន​អាយុ​ ​ជួនកាល​អាបោធាតុ​ខាងក្រៅ​ ​
ថយ | ទំព័រទី ២០០ | បន្ទាប់
ID: 636822569170311555
ទៅកាន់ទំព័រ៖