ព្រះត្រៃបិដក ភាគ ២១
មិនបានត្រាស់ដឹងខ្លះ។ ព្រះអង្គត្រាស់ថា ម្នាលព្រាហ្មណ៍ កុំនិយាយឡើយ ពាក្យថា សមណព្រាហ្មណ៍ទាំងអស់នោះ បានត្រាស់ដឹង ដូចពាក្យប្តេជ្ញារបស់ខ្លួន ឬមិនបានត្រាស់ដឹងទាំងអស់គ្នាទេ ឬថាត្រាស់ដឹងខ្លះ មិនបានត្រាស់ដឹងខ្លះ ដូច្នេះនេះ ចូរលើកទុកសិនចុះ ម្នាលព្រាហ្មណ៍ តថាគត នឹងសំដែងធម៌ ដល់អ្នកវិញ ចូរអ្នកប្រុងស្តាប់ធម៌នោះ ចូរធ្វើទុកក្នុងចិត្តឥឲ្យល្អចុះ តថាគតនឹងសំដែង។ បិង្គលកោច្ឆព្រាហ្មណ៍ ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះសមណៈដ៏ចម្រើន។
[៩២] ព្រះមានព្រះភាគបានត្រាស់ព្រះពុទ្ធដីកានេះថា ម្នាលព្រាហ្មណ៍ ប្រៀបដូចបុរសអ្នកត្រូវការដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ កាលបើឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ) រំលងខ្លឹម ស្រាយ សំបក ក្រមរ ហើយកាត់យកតែមែក និងស្លឹក មកសំគាល់ថាខ្លឹម ហើយចៀសចេញទៅ។ បុរសមានចក្ខុ បានឃើញបុរសនោះហើយ និយាយយ៉ាងនេះថា បុរសដ៏ចម្រើននេះ មិនស្គាល់ខ្លឹម
ID: 636822578700286638
ទៅកាន់ទំព័រ៖