ព្រះត្រៃបិដក ភាគ ២១
អ្នកត្រូវការ ដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ កាលបើឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ) ក៏ចាំងយកតែខ្លឹមមក ស្គាល់ថាខ្លឹមពិត ហើយចៀសចេញទៅ។ បុរសមានចក្ខុ បានឃើញបុរសនោះហើយ និយាយយ៉ាងនេះថា ឱបុរសដ៏ចម្រើននេះ ស្គាល់ខ្លឹម ស្រាយ សំបក ក្រមរ មែក និងស្លឹកមែន ហេតុនោះបានជាបុរសដ៏ចម្រើននេះ ជាអ្នកត្រូវការ ដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ កាលបើឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ) ក៏ចាំងយកតែខ្លឹមមក ស្គាល់ច្បាស់ថាខ្លឹម ហើយចៀសចេញទៅ ការងារណា ដែលបុរសនោះត្រូវធ្វើ ដោយខ្លឹមឈើ ការងារនោះ ក៏នឹងសម្រេចប្រយោជន៍ ដល់បុរសនោះ។
[៩៣] ម្នាលព្រាហ្មណ៍ សេចក្តីដែលពោលមកហើយនេះ ក៏ដូចគ្នានឹងកុលបុត្រពួកខ្លះ ក្នុងសាសនានេះ ចេញចាកផ្ទះ ចូលកាន់ផ្នួសដោយសទ្ធា ដោយគិតថា អាត្មាអញ ជាអ្នកមានជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត គ្របសង្កត់ហើយ ឈ្មោះថា មានទុក្ខគ្របសង្កត់ហើយ
ID: 636822579682942843
ទៅកាន់ទំព័រ៖