ព្រះត្រៃបិដក ភាគ ២១

 [​៩៥​]​ ​ម្នាល​ព្រាហ្មណ៍​ ​មួយទៀត​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​។​បេ​។​ ​គប្បី​ធ្វើ​នូវ​ ​ទីបំផុត​ឲ្យ​ប្រាកដ​បាន​។​ ​បុគ្គល​នោះ​ ​លុះ​បួស​រួច​ ​យ៉ាងនេះ​ហើយ​ ​ក៏​ញ៉ាំង​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ឲ្យ​កើតឡើង​។​ ​បុគ្គល​នោះ​ ​មិន​មាន​សេចក្តី​ពេញចិត្ត​ ​មិន​មានតម្រិះ​បរិបូណ៌​ ​ដោយ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​នោះ​។​ ​បុគ្គល​នោះ​ ​មិន​លើ​ក​តំ​កើង​ខ្លួនឯង​ ​មិន​បន្តុះ​បង្អាប់​អ្នកដទៃ​ ​ព្រោះ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​នោះ​ឡើយ​។​ ​ធម៌​ទាំងឡាយ​ដទៃ​ណា​ ​ជា​ធម៌​ដ៏​លើសលុប​ ​និង​ថ្លៃថ្លា​ជាង​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​បុគ្គល​នោះ​ ​រមែង​ញ៉ាំង​ឆន្ទះ​ឲ្យ​កើតឡើង​ ​ព្យាយាម​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ធម៌​ទាំងនោះ​ផង​ ​ជា​អ្នកមាន​ការប្រព្រឹត្តិ​មិន​រួញរា​ ​ប្រព្រឹត្តិ​មិន​ធូរ​ថយ​ផង​។​ ​បុគ្គល​នោះ​ ​រមែង​បាន​នូវ​សីលសម្បទា​។​ ​បុគ្គល​នោះ​ ​មាន​សេចក្តី​ពេញចិត្ត​ ​ដោយ​សីលសម្បទា​នោះ​ ​តែ​មិន​មានតម្រិះ​បរិបូណ៌​ទេ​ ​។​ ​បុគ្គល​នោះ​ ​មិន​លើ​ក​តំ​កើង​ខ្លួនឯង​ ​មិន​បន្តុះ​បង្អាប់​អ្នកដទៃ​ ​ព្រោះ​សីលសម្បទា​នោះ​។​ ​ធម៌​ទាំងឡាយ​ដទៃ​ណា​ ​ជា​ធម៌​ដ៏​លើសលុប​ ​និង​ថ្លៃថ្លា​ជាង​សីលសម្បទា​ ​បុគ្គល​នោះ​ ​រមែង​ញ៉ាំង​ឆន្ទះ​ឲ្យ​កើតឡើង​ ​ព្យាយាម​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ធម៌​ទាំងនោះ​ផង​ ​ជា​អ្នកមាន​ការប្រព្រឹត្តិ​មិន​រួញរា​
ថយ | ទំព័រទី ២៤៥ | បន្ទាប់
ID: 636822580660008728
ទៅកាន់ទំព័រ៖