ព្រះត្រៃបិដក ភាគ ២១

កុលបុត្រ​នោះ​ ​មិន​ស្រវឹង​ ​មិន​វង្វេង​ ​មិនដល់​នូវ​សេចក្តី​ប្រមាទ​ ​ព្រោះ​ញាណទស្សនៈ​នោះ​ ​លុះ​មិន​ប្រមាទ​ហើយ​ ​រមែង​បាន​នូវ​អស​មយ​វិមោក្ខ​ ​(​ធម៌​ដែល​រួចចាក​កិលេស​ ​ឥតមាន​កំណត់កាល​វេលា​ ​បាន​ដល់​នវ​លោកុត្តរធម៌​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គប្បី​សាបសូន្យ​ចាក​អស​មយ​វិមុត្តិ​នោះ​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​មិនមែន​ជាទី​តាំង​ ​មិនមែន​ជា​ឱកាស​ឡើយ​។​
 [​៩០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រហ្មចរិយៈ​នេះ​ ​មិនមែន​មានលាភ​សក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​ជា​អានិសង្ស​ ​មិនមែន​មាន​សីលសម្បទា​ ​ជា​អានិសង្ស​ ​មិនមែន​មាន​សមាធិ​សម្បទា​ ​ជា​អានិសង្ស​ ​មិនមែន​មាន​ញាណទស្សនៈ​ ​ជា​អានិសង្ស​តែ​ប៉ុណ្ណេះ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចេ​តោ​វិមុត្តិ​ ​ការ​រួចចាក​កិលេស​នៃ​ចិត្ត​ ​គឺ​អរហត្តផល​ ​ជា​ធម្មជាតិ​មិន​កម្រើក​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រហ្មចរិយៈ​នេះ​ ​មាន​អរហត្តផល​នុ៎ះ​ ​ជា​ប្រយោជន៍​ ​មាន​អរហត្តផល​នុ៎ះ​ ​ជា​ខ្លឹម​ ​មាន​អរហត្តផល​នុ៎ះ​ ​ជាទីបំផុត​។​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ព្រះ​សូត្រ​នេះ​ចប់ហើយ​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​មាន​សេចក្តី​ពេញចិត្ត​ ​បាន​ត្រេកអរ​ហើយ​ ​ចំពោះ​ភាសិត​ ​របស់​ព្រះមានព្រះភាគ​។​

​ចប់​ ​មហា​សា​រោ​បម​សូត្រ​ ​ទី៩​

ថយ | ទំព័រទី ២៣៥ | បន្ទាប់
ID: 636822578135964361
ទៅកាន់ទំព័រ៖