ព្រះត្រៃបិដក ភាគ ២១

មិនបាន​ត្រាស់​ដឹង​ខ្លះ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​កុំ​និយាយ​ឡើយ​ ​ពាក្យ​ថា​ ​សមណព្រាហ្មណ៍​ទាំងអស់​នោះ​ ​បាន​ត្រាស់​ដឹង​ ​ដូច​ពាក្យ​ប្តេជ្ញា​របស់​ខ្លួន​ ​ឬមិន​បាន​ត្រាស់​ដឹង​ទាំងអស់គ្នា​ទេ​ ​ឬថា​ត្រាស់​ដឹង​ខ្លះ​ ​មិនបាន​ត្រាស់​ដឹង​ខ្លះ​ ​ដូច្នេះ​នេះ​ ​ចូរ​លើកទុក​សិន​ចុះ​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​ ​នឹង​សំដែងធម៌​ ​ដល់​អ្នក​វិញ​ ​ចូរ​អ្នក​ប្រុង​ស្តាប់ធម៌​នោះ​ ​ចូរ​ធ្វើ​ទុក​ក្នុង​ចិ​ត្ត​ឥ​ឲ្យ​ល្អ​ចុះ​ ​តថាគត​នឹង​សំដែង​។​ ​បិ​ង្គល​កោ​ច្ឆ​ព្រាហ្មណ៍​ ​ទទួល​ព្រះពុទ្ធដីកា​ ​របស់​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះ​សមណៈ​ដ៏​ចម្រើន​។​
 [​៩២​]​ ​ព្រះមានព្រះភាគ​បាន​ត្រាស់​ព្រះពុទ្ធដីកា​នេះ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ប្រៀប​ដូច​បុរស​អ្នក​ត្រូវការ​ដោយ​ខ្លឹមឈើ​ ​ស្វែងរក​ខ្លឹមឈើ​ ​ត្រាច់​ទៅ​ស្វែងរក​ខ្លឹមឈើ​ ​កាលបើ​ឈើ​ធំ​មាន​ខ្លឹម​ឋិតនៅ​ ​(​ចំពោះមុខ​)​ ​រំលង​ខ្លឹម​ ​ស្រាយ​ ​សំបក​ ​ក្រមរ​ ​ហើយ​កាត់​យក​តែ​មែក​ ​និង​ស្លឹក​ ​មក​សំគាល់​ថា​ខ្លឹម​ ​ហើយ​ចៀសចេញ​ទៅ​។​ ​បុរស​មាន​ចក្ខុ​ ​បានឃើញ​បុរស​នោះ​ហើយ​ ​និយាយ​យ៉ាងនេះ​ថា​ ​បុរស​ដ៏​ចម្រើន​នេះ​ ​មិន​ស្គាល់​ខ្លឹម​
ថយ | ទំព័រទី ២៣៧ | បន្ទាប់
ID: 636822578700286638
ទៅកាន់ទំព័រ៖