ព្រះត្រៃបិដក ភាគ ២១
[៩៥] ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលពួកខ្លះ ក្នុងសាសនានេះ។បេ។ គប្បីធ្វើនូវ ទីបំផុតឲ្យប្រាកដបាន។ បុគ្គលនោះ លុះបួសរួច យ៉ាងនេះហើយ ក៏ញ៉ាំងលាភសក្ការៈ និងសេចក្តីសរសើរឲ្យកើតឡើង។ បុគ្គលនោះ មិនមានសេចក្តីពេញចិត្ត មិនមានតម្រិះបរិបូណ៌ ដោយលាភសក្ការៈ និងសេចក្តីសរសើរនោះ។ បុគ្គលនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះឡើយ។ ធម៌ទាំងឡាយដទៃណា ជាធម៌ដ៏លើសលុប និងថ្លៃថ្លាជាងលាភសក្ការៈ និងសេចក្តីសរសើរ បុគ្គលនោះ រមែងញ៉ាំងឆន្ទះឲ្យកើតឡើង ព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនោះផង ជាអ្នកមានការប្រព្រឹត្តិមិនរួញរា ប្រព្រឹត្តិមិនធូរថយផង។ បុគ្គលនោះ រមែងបាននូវសីលសម្បទា។ បុគ្គលនោះ មានសេចក្តីពេញចិត្ត ដោយសីលសម្បទានោះ តែមិនមានតម្រិះបរិបូណ៌ទេ ។ បុគ្គលនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះសីលសម្បទានោះ។ ធម៌ទាំងឡាយដទៃណា ជាធម៌ដ៏លើសលុប និងថ្លៃថ្លាជាងសីលសម្បទា បុគ្គលនោះ រមែងញ៉ាំងឆន្ទះឲ្យកើតឡើង ព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនោះផង ជាអ្នកមានការប្រព្រឹត្តិមិនរួញរា
ID: 636822580660008728
ទៅកាន់ទំព័រ៖