ព្រះត្រៃបិដក ភាគ ២២

ព្រោះ​មាន​អាហារ​តិច​នោះ​ឯង​។​ ​ស្បែក​ក្បាល​ ​ឰដ៏​ក្បាល​របស់​តថាគត​ ​ដែល​អាហារ​តិច​នោះ​ ​ពាល់ត្រូវ​ហើយ​ ​ក៏​ស្វិត​ជ្រីវ​ ​ដូចជា​ផ្លែ​ននោងព្រៃ​ ​ដែលគេ​កាត់​អំពី​ខ្ចី​ ​លុះ​ខ្យល់​ ​និង​កំ​ដៅ​ថ្ងៃ​ ​ពាល់ត្រូវ​ហើយ​ ​ក៏​ស្វិត​ជ្រីវ​ ​ដូច្នោះឯង​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​តថាគត​នោះ​ឯង​ ​គិតថា​ ​អាត្មាអញ​ ​នឹង​ស្ទាប​ស្បែក​ពោះ​ ​ក៏​ចាប់​ត្រូវលើ​ឆ្អឹងខ្នង​វិញ​ ​គិតថា​ ​អាត្មាអញ​ ​នឹង​ស្ទាប​ឆ្អឹងខ្នង​ ​ក៏​ចាប់​ត្រូវលើ​ស្បែក​ពោះ​ទៅវិញ​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​ព្រោះថា​ ​ស្បែក​ពោះ​ ​របស់​តថាគត​ ​ជាប់នឹង​ឆ្អឹងខ្នង​ ​ព្រោះ​មាន​អាហារ​តិច​នោះ​ឯង​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​តថាគត​នោះ​ឯង​ ​គិតថា​ ​អាត្មាអញ​ ​នឹង​បន្ទោបង់​នូវ​វច្ចៈ​ ​ឬ​ទឹកមូត្រ​ ​ក៏​ដួលផ្កាប់​ក្នុង​ទីនោះ​ ​ព្រោះ​មាន​អាហារ​តិច​នោះ​ឯង​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​តថាគត​នោះ​ឯង​ ​ធ្វើ​កាយ​នេះ​ឲ្យ​ស្រួលបួល​ ​ដុស​ខ្លួនប្រាណ​ដោយដៃ​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​កាលបើ​តថាគត​នោះ​ ​ដុស​ខ្លួនប្រាណ​ដោយដៃ​ ​រោម​ទាំងឡាយ​ ​មាន​គល់​ស្អុយ​ ​ក៏​ធ្លាក់ចុះ​អំពី​កាយ​ ​ព្រោះ​មាន​អាហារ​តិច​នោះ​ឯង​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​មនុស្ស​ទាំងឡាយ​ ​បានឃើញ​តថាគត​
ថយ | ទំព័រទី ១២៣ | បន្ទាប់
ID: 636824851140462616
ទៅកាន់ទំព័រ៖