ព្រះត្រៃបិដក ភាគ ២២

អាយុ១​ ​ចំហាយ​ធាតុភ្លើង១​ ​វិញ្ញាណ១​ ​លះបង់​កាយ​នេះ​ ​ក្នុង​កាលណា​ហើយ​ ​កាយ​នេះ​ ​គេ​ចោល​រាត់រាយ​ ​ដេកស្តូក​ស្តឹង​ ​ដូចជា​កំណាត់ឈើ​ ​ដែល​គ្មាន​ចេតនា​។​ ​ម្នាល​អាវុសោ​ ​បុគ្គល​ដែល​ធ្វើ​កាលកិរិយា​ក្ស័យ១​ ​ភិក្ខុ​ដែល​ចូលកាន់​សញ្ញា​វេទយិត​និរោធ១​ ​បុគ្គល​ទាំង២ពួក​នេះ​ ​មាន​សេចក្តី​ប្លែក​គ្នា​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ ​បុគ្គល​ដែល​ធ្វើ​កាលកិរិយា​ក្ស័យ​ ​បុគ្គល​នោះ​ ​កាយសង្ខារ​ ​គឺ​ខ្យល់​ដង្ហើមចេញ​ចូល​ ​រលត់​សូន្យឈឹង​ ​វចីសង្ខារ​ ​គឺ​វិតក្កៈ​ ​និង​វិចារៈ​ ​រលត់​សូន្យឈឹង​ ​ចិត្តសង្ខារ​ ​គឺ​សញ្ញា​ ​និង​វេទនា​ ​រលត់​សូន្យឈឹង​ ​អាយុ​ក៏​អស់​ ​ចំហាយ​ធាតុភ្លើង​ ​ក៏​រលត់​សូន្យឈឹង​ ​ឥន្ទ្រិយ​ក៏​បែកធ្លាយ​ ​ឯ​ភិក្ខុ​ដែល​ចូលកាន់​សញ្ញា​វេទយិត​និរោធ​ ​ភិក្ខុ​នោះ​មាន​កាយសង្ខារ​ ​រលត់​សូន្យឈឹង​ ​វចីសង្ខារ​រលត់​សូន្យឈឹង​ ​ចិត្តសង្ខារ​រលត់​សូន្យឈឹង​ដែរ​ ​តែ​អាយុ​ ​មិន​អស់​ ​ចំហាយ​ធាតុភ្លើង​ ​មិន​រលត់​សូន្យ​ទេ​ ​ឥន្ទ្រិយ​នៅ​ថ្លា​ល្អ​ ​ម្នាល​អាវុសោ​ ​បុគ្គល​ដែល​ធ្វើ​មរណកាល​ក្ស័យ​ ​និង​ភិក្ខុ​ដែល​ចូលកាន់​សញ្ញា​វេទយិត​និរោធ​ ​បុគ្គល​ទាំង២ពួក​នេះ​ ​មាន​សេចក្តី​ផ្សេងគ្នា​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ២៧៩ | បន្ទាប់
ID: 636824921235273748
ទៅកាន់ទំព័រ៖