ព្រះត្រៃបិដក ភាគ ២២

 [​១៨៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រការ​មួយទៀត​ ​អរិយសាវ័ក​ ​រមែង​ពិចារណា​ ​ដូច្នេះ​ថា​ ​បុគ្គល​ដែល​បរិបូណ៌​ដោយ​ទិដ្ឋិ​ ​ប្រកបដោយ​ទិដ្ឋិ​តាមធម្មតា​ ​មាន​សភាព​យ៉ាងណា​ ​អាត្មាអញ​ ​ក៏​ប្រកបដោយ​ទិដ្ឋិ​តាមធម្មតា​ ​មាន​សភាព​យ៉ាងនោះ​ដែរ​ឬ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ​ ​ប្រកបដោយ​ទិដ្ឋិ​ ​តាមធម្មតា​ ​មាន​សភាព​ដូចម្តេច​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្មតា​របស់​បុគ្គល​ ​ដែល​បរិបូណ៌​ដោយ​ទិដ្ឋិ​នេះ​ ​គង់មាន​សេចក្តី​ខ្វល់ខ្វាយ​ធ្វើការ​ងារ​អ្វី​ៗ​ខ្ពស់​ ​និង​ទាប​របស់​ពួក​សព្រហ្មចារី​បុគ្គល​ខ្លះ​ដែរ​ ​តែថា​គេ​មាន​សេចក្តី​ប្រាថ្នា​ក្លៀវក្លា​ ​ក្នុង​អធិសីល​សិក្ខា​ ​អធិចិត្ត​សិក្ខា​ ​អធិប្បញ្ញា​សិក្ខា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​មេគោ​មានកូន​ខ្ចី​ ​ខំប្រឹង​ស៊ី​ស្មៅ​ផង​ ​ថ្និតថ្នម​កូន​ផង​ ​យ៉ាងណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្មតា​របស់​បុគ្គល​ ​ដែល​បរិបូណ៌​ដោយ​ទិដ្ឋិ​នេះ​ ​គង់មាន​សេចក្តី​ខ្វល់ខ្វាយ​ ​ធ្វើការ​ងារ​អ្វី​ៗ​ខ្ពស់​ ​និង​ទាប​ ​របស់​ពួក​សព្រហ្មចារី​បុគ្គល​ខ្លះ​ដែរ​ ​តែថា​ ​គេ​មាន​សេចក្តី​ប្រាថ្នា​ដ៏​ក្លៀវក្លា​ ​ក្នុង​អធិសីល​សិក្ខា​ ​អធិចិត្ត​សិក្ខា​ ​អធិប្បញ្ញា​សិក្ខា​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ភិក្ខុ​នោះ​ ​រមែង​ដឹង​យ៉ាងនេះ​ថា​ ​បុគ្គល​ដែល​បរិបូណ៌​ដោយ​ទិដ្ឋិ​ ​ប្រកបដោយ​ទិដ្ឋិ​តាមធម្មតា​ ​មាន​សភាព​យ៉ាងណា​ ​អាត្មាអញ​
ថយ | ទំព័រទី ៣៥៧ | បន្ទាប់
ID: 636824959247642527
ទៅកាន់ទំព័រ៖