ព្រះត្រៃបិដក ភាគ ២២

មិន​មាន​លើសលុប​ជាង​នេះ​ ​ទៅទៀត​ទេ​។​ ​ចំណែកខាង​អាត្មាអញ​ ​មិនទាន់​បាន​ត្រាស់​ដឹង​ ​នូវ​គុណវិសេស​ ​គឺ​ញាណទស្សនៈ​ ​ដ៏​ឧត្តម​ ​ដែល​អាច​កំចាត់​បង់​នូវ​កិលេស​ ​ដ៏​ក្រៃលែង​ជាង​មនុស្សធម៌​ ​ដោយ​ ​ទុក្ករកិរិយា​ ​ដ៏​ផ្សាខ្លោច​នេះ​ ​នៅឡើយ​។​ ​ផ្លូវ​ដទៃ​ប្រព្រឹត្តទៅ​ ​ដើម្បី​ត្រាស់​ដឹង​ ​គប្បី​មាន​ដែរ​ឬ​ហ្ន៎ះ​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​កាលដែល​អាត្មាអញ​ ​អង្គុយ​នៅ​ក្រោមម្លប់​ ​នៃ​ដើម​ព្រីង​ដ៏​ត្រជាក់​ ​ក្នុង​កិច្ចការ​ ​របស់​សក្យរាជ​ ​ជា​បិតា​ ​ក៏​ធ្លាប់​បាន​ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ ​បាន​ដល់​នូវ​បឋមជ្ឈាន​ ​ដែល​ប្រកបដោយ​វិតក្កៈ​ ​និង​វិចារៈ​ ​មាន​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​សេចក្តី​ស្ងាត់​នោះ​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ឱ​ហ្ន៎​ ​នុ៎ះឯង​ ​ជា​ផ្លូវ​នៃ​ការ​ត្រាស់​ដឹង​ហើយ​ទេ​ដឹង​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​វិញ្ញាណ​ ​ជា​គ្រឿងរ​លឹ​ក​តាម​នូវ​ស្មារតី​ ​ក៏​កើតឡើង​ ​ដល់​តថាគត​នោះ​ថា​ ​ផ្លូវ​នុ៎ះឯង​ហើយ​ ​ជា​ផ្លូវ​នៃ​ការ​ត្រាស់​ដឹង​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​សេចក្តី​សុខ​ណា​ ​ក្រៅ​ចាក​កាម​ទាំងឡាយ​ ​ក្រៅ​ចាក​អកុសលធម៌​ទាំងឡាយ​ ​អាត្មាអញ​ ​ខ្លាច​សេចក្តី​សុខ​នោះ​ ​ឬ​ហ្ន៎​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​សេចក្តី​សុខ​ណា​ ​ក្រៅ​ចាក​កាម​ទាំងឡាយ​ ​ក្រៅ​ចាក​អកុសលធម៌​ទាំងឡាយ​ ​អាត្មាអញ​ ​មិន​ខ្លាច​សេចក្តី​សុខ​នោះ​ទេ​។​
ថយ | ទំព័រទី ១២៥ | បន្ទាប់
ID: 636824851711277619
ទៅកាន់ទំព័រ៖