ព្រះត្រៃបិដក ភាគ ២២

នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ទ្រង់​ត្រាស់​ដឹង​នូវ​ចតុរារិយសច្ច​ធម៌​ ​លែង​វិលត្រឡប់​មកកាន់​ភព​ថ្មីទៀត​ ​ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ចំពោះ​ព្រះអង្គ​ឯង​ ​នូវ​លោក​នេះ​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​នូវ​ពពួកសត្វ​ ​ព្រមទាំង​សមណៈ​ ​និង​ព្រាហ្មណ៍​ ​ព្រមទាំង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​ហើយ​ទ្រង់​ប្រកាស​ព្រះអង្គ​ ​ទ្រង់​សំដែងធម៌​ ​មាន​ពីរោះ​បទ​ដើម​ ​មាន​ពីរោះ​បទ​កណ្តាល​ ​មាន​ពីរោះ​បទ​ចុង​ ​ប្រកាស​នូវ​ព្រហ្មចរិយ​ធម៌​ ​ព្រមទាំង​អត្ថ​ ​និង​ព្យញ្ជនៈ​ ​ដ៏​ពេញ​បរិបូណ៌​ ​បរិសុទ្ធ​ទាំងអស់​ ​ក៏​ដំណើរ​ដែល​បានឃើញ​នូវ​ព្រះអរហន្ត​ទាំងឡាយ​ ​មាន​សភាព​យ៉ាងហ្នឹង​ ​ជា​ការ​ប្រពៃ​ពេក​។​ ​គ្រានោះ​ ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​អ្នកស្រុក​សាល​គ្រាម​ ​នាំគ្នា​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ពួក​ខ្លះ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ ​ពួក​ខ្លះ​ក៏​ពោល​ពាក្យ​រាក់ទាក់​ ​សំណេះសំណាល​ ​ជាមួយនឹង​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ទើប​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ ​ពួក​ខ្លះ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ ​ប្រណម្យ​អញ្ជលី​ឆ្ពោះទៅ​ព្រះមានព្រះភាគ​ ​ពួក​ខ្លះ​ប្រកាស​ ​នូវ​នាម​ ​និង​គោត្រ​ ​ក្នុង​ទី​ជិត​ព្រះមានព្រះភាគ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ ​
ថយ | ទំព័រទី ២៣៩ | បន្ទាប់
ID: 636824909604613316
ទៅកាន់ទំព័រ៖