ព្រះត្រៃបិដក ភាគ ២២
អាយុ១ ចំហាយធាតុភ្លើង១ វិញ្ញាណ១ លះបង់កាយនេះ ក្នុងកាលណាហើយ កាយនេះ គេចោលរាត់រាយ ដេកស្តូកស្តឹង ដូចជាកំណាត់ឈើ ដែលគ្មានចេតនា។ ម្នាលអាវុសោ បុគ្គលដែលធ្វើកាលកិរិយាក្ស័យ១ ភិក្ខុដែលចូលកាន់សញ្ញាវេទយិតនិរោធ១ បុគ្គលទាំង២ពួកនេះ មានសេចក្តីប្លែកគ្នាដូចម្តេច។ ម្នាលអាវុសោ បុគ្គលដែលធ្វើកាលកិរិយាក្ស័យ បុគ្គលនោះ កាយសង្ខារ គឺខ្យល់ដង្ហើមចេញចូល រលត់សូន្យឈឹង វចីសង្ខារ គឺវិតក្កៈ និងវិចារៈ រលត់សូន្យឈឹង ចិត្តសង្ខារ គឺសញ្ញា និងវេទនា រលត់សូន្យឈឹង អាយុក៏អស់ ចំហាយធាតុភ្លើង ក៏រលត់សូន្យឈឹង ឥន្ទ្រិយក៏បែកធ្លាយ ឯភិក្ខុដែលចូលកាន់សញ្ញាវេទយិតនិរោធ ភិក្ខុនោះមានកាយសង្ខារ រលត់សូន្យឈឹង វចីសង្ខាររលត់សូន្យឈឹង ចិត្តសង្ខាររលត់សូន្យឈឹងដែរ តែអាយុ មិនអស់ ចំហាយធាតុភ្លើង មិនរលត់សូន្យទេ ឥន្ទ្រិយនៅថ្លាល្អ ម្នាលអាវុសោ បុគ្គលដែលធ្វើមរណកាលក្ស័យ និងភិក្ខុដែលចូលកាន់សញ្ញាវេទយិតនិរោធ បុគ្គលទាំង២ពួកនេះ មានសេចក្តីផ្សេងគ្នាយ៉ាងនេះឯង។
ID: 636824921235273748
ទៅកាន់ទំព័រ៖