ព្រះត្រៃបិដក ភាគ ២៣

 [​៨៧​]​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​មាន​ព្រះបន្ទូល​នឹង​សេនិយ​អ​ចេល​ ​អ្នក​សមា​ទា​នកុ​ក្កុ​រ​វត្ត​យ៉ាងនេះ​ថា​ ​ម្នាល​សេ​និយៈ​ ​តថាគត​ ​មិនបាន​ ​(​ចង់​ប្រាប់​)​ ​ហេតុ​នុ៎ះ​ ​ដល់​អ្នក​សោះ​ ​(​បាន​ជា​ពោល​ឃាត់​)​ ​ថា​ ​នែ​សេ​និយៈ​ ​ណ្ហើយ​ពាក្យ​នុ៎ះ​ ​ចូរ​លើកទុក​ ​អ្នក​កុំ​សួរ​ពាក្យ​នុ៎ះ​ ​នឹង​តថាគត​ឡើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​មិន​យំ​ ​ចំពោះ​ព្យាករណ៍​ ​ដែល​ព្រះមានព្រះភាគ​ ​សំដែង​ដល់​ខ្ញុំ​ព្រះអង្គ​យ៉ាងនេះ​ទេ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បាន​ជា​ខ្ញុំ​ព្រះអង្គ​យំ​ ​ព្រោះ​ខ្ញុំ​ព្រះអង្គ​បាន​បំពេញ​ ​បាន​សមាទាន​គោវត្ត​នេះ​ ​អស់​កាលយូរ​អង្វែង​មក​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​មាន​សេចក្តី​ជ្រះថ្លា​ ​ក្នុង​ព្រះមានព្រះភាគ​យ៉ាងនេះ​ ​សូម​ព្រះមានព្រះភាគ​ ​សំដែងធម៌​ដែល​គួរ​ខ្ញុំ​ព្រះអង្គ​ ​លះបង់​គោវត្ត​នេះ​ ​និង​សេនិយ​អ​ចេល​ ​ជា​អ្នក​សមា​ទា​នកុ​ក្កុ​រ​វត្ត​នេះ​ ​ឲ្យ​លះ​បង់​កុក្កុរ​វត្ត​នោះ​ចេញ​បាន​។​ ​ម្នាល​បុ​ណ្ណៈ​ ​បើ​ដូច្នោះ​អ្នក​ចូរ​ស្តាប់​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ឲ្យ​ប្រពៃ​ចុះ​ ​តថាគត​នឹង​សំដែង​ឥឡូវនេះ​។​ ​បុណ្ណ​កោ​លិ​យ​បុត្រ​ ​អ្នក​សមាទាន​គោវត្ត​ ​ក៏​ទទួល​ព្រះពុទ្ធដីកា​នៃ​ព្រះមានព្រះភាគ​ ​ដោយ​ពាក្យ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​
ថយ | ទំព័រទី ១៤១ | បន្ទាប់
ID: 636826507029031059
ទៅកាន់ទំព័រ៖