ព្រះត្រៃបិដក ភាគ ២៣

ផស្សៈ​ទាំងឡាយ​ ​ប្រកបដោយ​ព្យាបាទ​ ​តែង​ពាល់ត្រូវ​បុគ្គល​ ​ដែល​ទៅ​កើត​ក្នុង​លោក​ ​ប្រកបដោយ​ព្យាបាទ​នោះ​ឯង​ ​បុគ្គល​នោះ​ ​កាលដែល​ផស្សៈ​ទាំងឡាយ​ ​ប្រកបដោយ​ព្យាបាទ​ពាល់ត្រូវ​ហើយ​ ​រមែង​សោយ​នូវ​វេទនា​ ​ប្រកបដោយ​ព្យាបាទ​ ​ជា​ទុក្ខ​តែមួយ​យ៉ាង​ ​ដូច​សត្វ​ទាំងឡាយ​ ​ដែល​កើត​ក្នុង​នរក​ ​ម្នាល​បុ​ណ្ណៈ​ ​កំណើត​នៃ​សត្វ​រមែង​កើតអំពី​ភូត​កម្ម​ ​ដូច្នេះ​ឯង​ ​បុគ្គល​ធ្វើ​កម្ម​ណា​ ​តែង​ទៅ​កើត​ដោយអំណាច​នៃ​កម្ម​នោះ​ ​ផស្សៈ​ទាំងឡាយ​ ​តែង​ពាល់ត្រូវ​បុគ្គល​ ​ដែល​កើតឡើង​ហើយ​នោះ​ ​ម្នាល​បុ​ណ្ណៈ​ ​យ៉ាងនេះ​ឯង​ ​បាន​ជាត​ថា​គត​ពោល​ថា​ ​សត្វ​ទាំងឡាយ​ ​មានកម្ម​ជា​មត៌ក​ ​ម្នាល​បុ​ណ្ណៈ​ ​នេះ​ហៅថា​កម្ម​ខ្មៅ​ ​មាន​វិបាក​ខ្មៅ​។​ ​ម្នាល​បុ​ណ្ណៈ​ ​កម្ម​ស​ ​មាន​វិ​បា​កស​ ​តើ​ដូចម្តេច​ ​ម្នាល​បុ​ណ្ណៈ​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​តាក់តែង​នូវ​កាយសង្ខារ​ ​មិន​ប្រកបដោយ​ព្យាបាទ​ ​តាក់តែង​នូវ​វចីសង្ខារ​ ​មិន​ប្រកបដោយ​ព្យាបាទ​ ​តាក់តែង​នូវ​មនោ​សង្ខារ​ ​មិន​ប្រកបដោយ​ព្យាបាទ​ ​បុគ្គល​នោះ​ ​លុះ​បាន​តាក់តែង​នូវ​កាយសង្ខារ​ ​មិន​ប្រកបដោយ​ព្យាបាទ​ ​តាក់តែង​នូវ​វចីសង្ខារ​ ​មិន​ប្រកបដោយ​ព្យាបាទ​ ​តាក់តែង​នូវ​មនោ​សង្ខារ​ ​មិន​ប្រកបដោយ​ព្យាបាទ​ហើយ​ ​ក៏​តែង​ទៅ​កើត​ក្នុង​លោក​ ​មិន​មាន​ព្យាបាទ​ឡើយ​ ​ផស្សៈ​ទាំងឡាយ​ ​មិន​មាន​ព្យាបាទ​ ​តែង​ពាល់ត្រូវ​បុគ្គល​ ​ដែល​ចូល​ទៅ​កើត​ក្នុង​លោក​ ​មិន​មាន​ព្យាបាទ​នោះ​ឯង​ ​បុគ្គល​នោះ​
ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 636826507877259575
ទៅកាន់ទំព័រ៖