ព្រះត្រៃបិដក ភាគ ២៣
ព្រះឧទាយីដ៏ចំរើន វេទនាទាំង៣ ព្រះមានព្រះភាគ មិនបានសំដែងទេ ព្រះមានព្រះភាគ ទ្រង់សំដែងតែវេទនាពីរគឺ សុខវេទនា១ ទុក្ខវេទនា១ បពិត្រលោកដ៏ចំរើន ឯអទុក្ខមសុខវេទនានោះ ព្រះមានព្រះភាគ ទ្រង់សំដែងចំពោះតែសេចក្តីសុខដ៏ល្អិតឧត្តម។ ព្រះឧទាយីមានអាយុ មិនអាចធ្វើជាងឈើឈ្មោះបញ្ចកង្គៈ ឲ្យយល់បានឡើយ ចំណែកខាងជាងឈើ ឈ្មោះបញ្ចកង្គៈសោត ក៏មិនអាចធ្វើព្រះឧទាយីមានអាយុ ឲ្យយល់បាន។
[៩៩] ព្រះអានន្ទមានអាយុ បានឮពាក្យចរចានេះ របស់ព្រះឧទាយីមានអាយុ ជាមួយនឹងជាងឈើឈ្មោះបញ្ចកង្គៈ។ លំដាប់នោះ ព្រះអានន្ទមានអាយុ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបទូលនូវពាក្យចរចា របស់ព្រះឧទាយីមានអាយុទាំងប៉ុន្មាន ដែលបានចរចាជាមួយនឹងជាងឈើឈ្មោះបញ្ចកង្គៈទាំងអស់នោះ ចំពោះព្រះមានព្រះភាគ។ កាលព្រះអានន្ទ ពោលយ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់មានព្រះតម្រាស់នឹងព្រះអានន្ទមានអាយុ ដូច្នេះថា ម្នាល
ID: 636826513539093414
ទៅកាន់ទំព័រ៖