ព្រះត្រៃបិដក ភាគ ២៣

ក៏​តថាគត​បាន​សំដែង​ ​ដោយ​បរិយាយ​ ​វេទនា១០៨​(​១​)​ ​ក៏​តថាគត​បាន​សំដែង​ ​ដោយ​បរិយាយ​ ​ម្នាល​អានន្ទ​ ​ធម៌​ ​ក៏​តថាគត​ ​បាន​សំដែង​ដោយ​បរិយាយ​យ៉ាងនេះ​ឯង​ ​ម្នាល​អានន្ទ​ ​កាលបើ​ធម៌​ ​ដែល​តថាគត​ ​សំដែង​ហើយ​ ​ដោយ​បរិយាយ​យ៉ាងនេះ​ ​ជន​ទាំងឡាយ​ណា​ ​មិនដឹង​តាម​ ​មិន​យល់ព្រម​ ​មិន​រីករាយ​ ​ចំពោះ​ភាសិត​ ​និង​ពាក្យ​ចរចា​ដ៏​ពីរោះ​ ​ដល់គ្នា​នឹងគ្នា​ហើយ​ ​ការបង្កហេតុ​ ​ការ​ឈ្លោះ​ ​ការទាស់ទែង​ ​នឹង​ការ​ពោល​ចាក់ដោត​គ្នានឹងគ្នា​ ​ដោយ​លំពែង​ ​គឺ​មាត់​ ​ក៏​ប្រាកដ​ដល់​ជន​ទាំងនោះ​ ​ដូច្នេះ​ ​ម្នាល​អានន្ទ​ ​ធម៌​ ​តថាគត​ ​បាន​សំដែង​ហើយ​ ​ដោយ​បរិយាយ​យ៉ាងនេះ​ឯង​ ​ម្នាល​អានន្ទ​ ​កាលបើ​ធម៌​ ​តថាគត​ ​សំដែង​ដោយ​បរិយាយ​យ៉ាងនេះ​ហើយ​ ​ជន​ទាំងឡាយ​ណា​ ​នឹង​ដឹង​តាម​ ​យល់ព្រម​តាម​ ​រីករាយ​តាម​សុភាសិត​ ​និង​ពាក្យ​ចរចា​ដ៏​ពីរោះ​ ​ដល់គ្នា​នឹងគ្នា​ហើយ​ ​ការព្រមព្រៀង​គ្នា​ ​រីករាយ​រាក់ទាក់​រកគ្នា​ ​មិន​ទាស់ទែងគ្នា​ ​ដូច​ទឹក​លាយ​ដោយ​ទឹកដោះស្រស់​ ​មើល​គ្នានឹងគ្នា​ដោយ​ភ្នែក​ជាទីស្រឡាញ់​ ​ក៏​នឹង​ប្រាកដ​ដល់​ជន​ទាំងឡាយ​នោះ​។​
​(​១​)​ ​ឯ​វេទនា១០៨​ ​នោះ​ ​គឺ​យក​វេទនា​ទាំង៣៦នោះ​ ​មក​ចែក​ជា​អតីត៣៦​ ​អនាគត៣៦​ ​បច្ចុប្បន្ន៣៦​ ​រួម​ជា១០៨​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១៦៥ | បន្ទាប់
ID: 636826514335418961
ទៅកាន់ទំព័រ៖