ព្រះត្រៃបិដក ភាគ ២៣

ដឹង​ច្បាស់​ ​នូវ​ព្រះនិព្វាន​ ​ជា​គ្រឿងរ​លាស់​ចេញ​ ​នូវ​ព្យាបាទ​ ​ដែល​កើតឡើង​ ​តាមពិត​បាន​ឡើយ​ ​ព្យាបាទ​នោះ​ ​របស់​បុគ្គល​នោះ​ ​មាន​កំឡាំង​ ​បុគ្គល​នោះ​ ​មិន​អាច​នឹង​រលាស់​ចេញ​បាន​ ​(​នេះ​)​ ​ជា​ឱ​រម្ភា​គិ​យសំ​យោ​ជនៈ១​។​ ​ម្នាល​អានន្ទ​ ​ចំណែកខាង​អរិយសាវ័ក​ ​ជា​អ្នក​បាន​ស្តាប់​ ​បានឃើញ​ពួក​ព្រះ​អរិយៈ​ ​ជា​អ្នក​ឈ្លាសវៃ​ក្នុង​ធម៌​ ​របស់​ព្រះ​អរិយៈ​ ​បាន​សិក្សា​ ​ក្នុង​ធម៌​របស់​ព្រះ​អរិយៈ​ ​ទាំង​បានឃើញ​ពួកសប្បុរស​ ​ជា​អ្នក​ឈ្លាសវៃ​ក្នុង​ធម៌​ ​របស់​សប្បុរស​ ​បាន​សិក្សា​ក្នុង​ធម៌​ ​របស់​សប្បុរស​ ​ជា​អ្នក​មិន​មាន​សក្កា​យ​ទិដ្ឋិ​គ្រប​សង្កត់ចិត្ត​ ​មិន​មាន​សក្កា​យ​ទិដ្ឋិ​រួបរឹត​ចិត្ត​ ​ទាំង​ដឹង​ច្បាស់​ ​នូវ​ព្រះនិព្វាន​ ​ជា​គ្រឿងរ​លាស់​ចេញ​ ​នូវ​សក្កា​យ​ទិដ្ឋិ​ ​ដែល​កើតឡើង​ ​តាម​សេចក្តី​ពិត​បាន​ ​អរិយសាវ័ក​នោះ​ ​តែង​លះបង់​នូវ​សក្កា​យ​ទិដ្ឋិ​ ​ដែល​ប្រកបដោយ​អនុស័យ​(​១​)​នោះ​។​ ​ជា​អ្នក​មិន​មាន​វិចិកិច្ឆា​ ​គ្រប​សង្កត់ចិត្ត​ ​មិន​មាន​វិចិកិច្ឆា​រួបរឹត​ចិត្ត​ ​ទាំង​ដឹង​ច្បាស់​ ​នូវ​ព្រះនិព្វាន​ ​ជា​គ្រឿងរ​លាស់​ចេញ​ ​នូវ​វិចិកិច្ឆា​ ​ដែល​កើតឡើង​ ​តាម​សេចក្តី​ពិត​បាន​ ​អរិយសាវ័ក​នោះ​ ​តែង​លះបង់​នូវ​វិចិកិច្ឆា​ ​ដែល​ប្រកបដោយ​អនុស័យ​នោះ​។​ ​ជា​អ្នក​មិន​មាន​សីល​ព្វ​ត្ត​បរា​មា​សៈ​ ​គ្រប​សង្កត់ចិត្ត​ ​មិន​មាន​សីល​ព្វ​ត្ត​បរា​មា​សៈ​រួបរឹត​ចិត្ត​ ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​កេ​ចិ​អាចារ្យ​យល់ថា​ ​លះ​សក្កា​យ​ទិដ្ឋិ​ ​ព្រមទាំង​អនុស័យ​។​
ថយ | ទំព័រទី ២៦៧ | បន្ទាប់
ID: 636826623357944693
ទៅកាន់ទំព័រ៖