ព្រះត្រៃបិដក ភាគ ២៣
មគ្គណា បដិបទាណា ប្រព្រឹត្តទៅ ដើម្បីលះបង់នូវឱរម្ភាគិយសំយោជនៈ៥ បុគ្គលមិនបាច់អាស្រ័យនូវមគ្គនោះ បដិបទានោះទេ ក៏គង់ដឹង ឬគង់ឃើញ គង់លះបង់នូវឱរម្ភាគិយសំយោជនៈ៥បាន ពាក្យដូច្នេះនេះ មិនសមហេតុឡើយ មានឧបមេយ្យយ៉ាងនោះដែរ។ ម្នាលអានន្ទ លុះតែមគ្គណា បដិបទាណា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់នូវឱរម្ភាគិយសំយោជនៈ៥ បុគ្គលក៏បានអាស្រ័យនូវមគ្គនោះ នូវបដិបទានោះ នឹងដឹង ឬនឹងឃើញ នឹងលះបង់នូវឱរម្ភាគិយសំយោជនៈ៥បាន ពាក្យដូច្នេះនេះ ទើបសមហេតុមែន។ ម្នាលអានន្ទ ដូចដើមឈើដែលមានខ្លឹម កំពុងឋិតនៅ ហើយគេបានច្រាសសំបកចេញ ចាំងស្រាយចេញ ទើបគេកាប់យកខ្លឹមបាន ពាក្យដូច្នេះនេះ ទើបសមហេតុ មានឧបមាយ៉ាងណាមិញ ម្នាលអានន្ទ មគ្គណា បដិបទាណា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់នូវឱរម្ភាគិយសំយោជនៈ៥ បុគ្គលក៏បានអាស្រ័យនូវមគ្គនោះ នូវបដិបទានោះ នឹងដឹង ឬនឹងឃើញ នឹងលះបង់ នូវឱរម្ភាគិយសំយោជនៈ៥បាន ពាក្យដូច្នេះនេះ ទើបសមហេតុ ក៏មានឧបមេយ្យ យ៉ាងនោះដែរ។ ម្នាលអានន្ទ មួយទៀត ដូចទន្លេគង្គា មានទឹកពេញប្រៀប ស្មើនឹងច្រាំង ល្មមក្អែកទំលើមាត់ច្រាំង ឱនផឹកបាន កាលនោះ មានបុរសមានកំឡាំងខ្សោយ ដើរមកដោយគិតថា អាត្មាអញ
ID: 636826623933167594
ទៅកាន់ទំព័រ៖