ព្រះត្រៃបិដក ភាគ ២៣

ចាក​អកុសលធម៌​ទាំងឡាយ​ ​តែ​នៅ​មិនទាន់​បាន​បីតិ​ ​និង​សុខ​ ​ឬមិន​ទាន់បាន​សេចក្តី​សុខ​ដទៃ​ ​ដែល​ស្ងាត់​លើស​ជាង​បីតិ​ ​និង​សុខ​នោះ​។​ ​ម្នាល​ពួក​អនុ​រុទ្ធ​ ​(​បើ​)​ ​បុគ្គល​ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ ​បាន​ដល់​បីតិ​ ​និង​សុខ​ ​ឬ​បាន​ដល់​សេចក្តី​សុខ​ដទៃ​ ​ដែល​ស្ងាត់​លើស​ជាង​បីតិ​ ​និង​សុខ​នោះ​ហើយ​។​ ​អភិជ្ឈា​ក្តី​ ​មិន​គ្រប​សង្កត់ចិត្ត​ ​របស់​បុគ្គល​នោះ​បាន​ ​ព្យាបាទ​ក្តី​ ​មិន​គ្រប​សង្កត់ចិត្ត​ ​របស់​បុគ្គល​នោះ​បាន​ ​ថីនមិទ្ធៈ​ក្តី​ ​មិន​គ្រប​សង្កត់ចិត្ត​ ​របស់​បុគ្គល​នោះ​បាន​ ​ឧទ្ធច្ចកុក្កុច្ចៈ​ក្តី​ ​មិន​គ្រប​សង្កត់ចិត្ត​ ​របស់​បុគ្គល​នោះ​បាន​ ​វិចិកិច្ឆា​ក្តី​ ​មិន​គ្រប​សង្កត់ចិត្ត​របស់​បុគ្គល​នោះ​បាន​ ​អរ​តិ​ក្តី​ ​មិន​គ្រប​សង្កត់ចិត្ត​ ​របស់​បុគ្គល​នោះ​បាន​ ​សេចក្តី​ខ្ជិលច្រអូស​ក្តី​ ​មិន​គ្រប​សង្កត់ចិត្ត​ ​របស់​បុគ្គល​នោះ​បាន​ ​ម្នាល​ពួក​អនុ​រុទ្ធ​ ​(​ព្រោះថា​)​ ​បុគ្គល​នោះ​ ​ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ ​ហើយ​បាន​ដល់​នូវ​បីតិ​ ​និង​សុខ​ ​ឬ​បាន​ដល់​សេចក្តី​សុខ​ដទៃ​ ​ដែល​ស្ងាត់​ជាង​បីតិ​ ​និង​សុខ​នោះ​។​
ថយ | ទំព័រទី ៣៥១ | បន្ទាប់
ID: 636826651429780310
ទៅកាន់ទំព័រ៖