ព្រះត្រៃបិដក ភាគ ២៣
ផស្សៈទាំងឡាយ ប្រកបដោយព្យាបាទ តែងពាល់ត្រូវបុគ្គល ដែលទៅកើតក្នុងលោក ប្រកបដោយព្យាបាទនោះឯង បុគ្គលនោះ កាលដែលផស្សៈទាំងឡាយ ប្រកបដោយព្យាបាទពាល់ត្រូវហើយ រមែងសោយនូវវេទនា ប្រកបដោយព្យាបាទ ជាទុក្ខតែមួយយ៉ាង ដូចសត្វទាំងឡាយ ដែលកើតក្នុងនរក ម្នាលបុណ្ណៈ កំណើតនៃសត្វរមែងកើតអំពីភូតកម្ម ដូច្នេះឯង បុគ្គលធ្វើកម្មណា តែងទៅកើតដោយអំណាចនៃកម្មនោះ ផស្សៈទាំងឡាយ តែងពាល់ត្រូវបុគ្គល ដែលកើតឡើងហើយនោះ ម្នាលបុណ្ណៈ យ៉ាងនេះឯង បានជាតថាគតពោលថា សត្វទាំងឡាយ មានកម្មជាមត៌ក ម្នាលបុណ្ណៈ នេះហៅថាកម្មខ្មៅ មានវិបាកខ្មៅ។ ម្នាលបុណ្ណៈ កម្មស មានវិបាកស តើដូចម្តេច ម្នាលបុណ្ណៈ បុគ្គលពួកមួយ ក្នុងលោកនេះ តាក់តែងនូវកាយសង្ខារ មិនប្រកបដោយព្យាបាទ តាក់តែងនូវវចីសង្ខារ មិនប្រកបដោយព្យាបាទ តាក់តែងនូវមនោសង្ខារ មិនប្រកបដោយព្យាបាទ បុគ្គលនោះ លុះបានតាក់តែងនូវកាយសង្ខារ មិនប្រកបដោយព្យាបាទ តាក់តែងនូវវចីសង្ខារ មិនប្រកបដោយព្យាបាទ តាក់តែងនូវមនោសង្ខារ មិនប្រកបដោយព្យាបាទហើយ ក៏តែងទៅកើតក្នុងលោក មិនមានព្យាបាទឡើយ ផស្សៈទាំងឡាយ មិនមានព្យាបាទ តែងពាល់ត្រូវបុគ្គល ដែលចូលទៅកើតក្នុងលោក មិនមានព្យាបាទនោះឯង បុគ្គលនោះ
ID: 636826507877259575
ទៅកាន់ទំព័រ៖